រន្ទះបាញ់ទៀតហើយនៅខេត្តស្វាយរៀង ងាប់គោ៣ក្បាល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ គោញីឈ្មោល៣ក្បាល គួរអោយអាណិតពន់ពេក ខណះមេឃភ្លៀងលាយខ្យល់កន្ត្រាក់និងរន្ទះបាញ់យ៉ាងខ្លាំងបន្ទាប់ពីកំពុងតែស៊ីស្មៅនៅវាលស្រែអកុសសស្រាប់តែត្រូវរន្ទះបាញ់មួយឆ្វាត់លាន់ឡើងកក្រើកដីបណ្ដាលអោយសត្វគោងាប់រណូករណែលបន្តបន្ទាប់គ្នា។
ហេតុការណីរន្ទះបាញ់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ស្ថិតក្នងភូមិត្រោកធំឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀង។
យោងតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុម្ចាស់គោឈ្មោះសុធីអាយុ៤៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើខណះបានយកសត្វគោរបស់គាត់វាលស្រែដើម្បីសីស្មៅដូចសព្វដងប៉ុន្តែខណះនោះស្រាប់តែមេឃងងឹតរកកល់ភ្លៀងទើបម្ចាស់បានរត់ប្រញាប់មកផ្ទះវិញក្រោយមកមេឃក៏បានភ្លៀងលាយខ្យល់កន្ត្រាក់និងមានរន្ទះបាញ់មួយឆ្វាត់ប្រមាណជិតមួយម៉ោងក៏រាំងភ្លៀង។
ប្រភពបន្តថាក្រោយមកទើបឃើញម្ចាស់សត្វក្របីមកវាលស្រែដើម្បីយកត្រលប់មកផ្ទះវិញស្រាប់តែឃើញគោដេកងាប់ក្បែគ្នាបាត់ទៅហើយរួចក៏មានការភ្ញាក់ផ្អើលដល់អ្ន្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានតែម្ដង។
សូមបញ្ជាក់ថាក្នុងរយះមួយខែនេះខេត្តស្វាយរៀងមានករណីគ្រោះធម្មជាតិដោយរន្ទះបាញ់សត្វគោក្របីងាប់ចំនួន៩ក្បាលចំណែកមនុស្សស្លាប់ម្នាក់ផងដែរ ៕
FB_IMG_1494386436111


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print