សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ពន្ធជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖  ជនសង្ស័យចំនួន៥នាក់រួមនិងថ្នាំក្រាមថ្លាស១កញ្ចប់ធំត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសហការណ៍ជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនដោយចោទពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើនេះបានធ្វើឡើងការពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលផ្ទះសង់ថ្មីភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នេះទី១មានឈ្មោះ សួន រ៉ា ភេទប្រុសអាយុ៥៥ឆ្នាំមុខរបររើសអេតចាយស្នាក់នៅកន្លែងកើហេតុ(ជួញដូរ) ទី២ឈ្មោះ ដិិត ធឿន ភេទប្រុសអាយុ១៩ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើទី៣ ឈ្មោះ គឹម ថារី ភេទប្រុសអាយុ៣៦ឆ្នាំមុខរបររើសអេតចាយស្នាក់នៅបន្ទប់ជួលខាងលើ(ផ្តាលទីតាំង)ទី៤ឈ្មោះ មាស វុធ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបររើសអេតចាយនិងទី៥ឈ្មោះ យ៉ាន់ វណ្ណះ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបររើសអេតចាយអ្នាក់ទាំងពីស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅកន្លែងកើតហេតុ។
លោក យឹម ដាវុធ នាយផ្នែកនគរព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា មុននិងឈានដល់ការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើគឺដោយការបញ្ជាផ្ទាល់ពីលោក វរៈសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោលោក គួក សុខហួអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងរូបលោកជានាយផ្នែកបានដឹកនាំកម្លាំងចុះធ្វើការតាមជុំនាញតាមដាននិងស្រាវជ្រាវតាមរយះប្រជាពលរដ្ឋល្អបានរាយការណ៍មកថាមានក្រុមនេះបាននាំគ្នាមកប្រមូលផ្តុំជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ទើលោកបានសុំគោលការណ៍ទៅលោកព្រះរាជអជ្ញាប្រចាំខណ្ឌដើម្បីសុំគោលការឆែកឆេបន្ទប់ជួលចំនួន២បន្ទប់ជាក់ស្តែងបានរកឃើញម្សៅក្រាមថ្លាសចំនួន១កញ្ចប់ធំរួមនិងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនហើយបាននាំខ្លួនពួកគេយកមកធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា
20170510_15252220170510_153357


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print