ខេត្តកំពង់ធំ ៖ សេចក្ដីរាយការណ៍ព័ត៌មានពីប្ រជានេសាទបានអោយដឹងថា សព្វថ្ងៃនៅក្នុងតំបន់បឹងទន្ លេសាបដែលក្នុងនោះភាគច្រើនមា ននៅក្នុងភូមិសាស្ត្រទឹកដីខេ ត្តកំពង់ធំ ចំណុចផ្សោត បាឡត ពាមបាងក្រុមទូកនេសាទជនជាតិ យួនបានកំពុងសម្រុកចេញទូក ទៅធ្វើសកម្មភាពនេសាទយ៉ាងអា នាធិបតេយ្យ។ទីតាំងខាងលើនេះ គ្រប់គ្រងដោយលោកប៉ែន វណ្ណរឹទ្ធជានាយខ័ណរដ្ឋបាល ជលផលកំពង់ធំ លោកយ៉ាន់ វិសាក់(ហៅសែ)ជានាយផ្នែក ជលផលផាត់សណ្ដាយ និងលោកហួន ផល ជានាយសង្កាត់ពាមបាង ។
ប្រភពបានបន្តអោយដឹងថាសព្វថ្ ងៃក្រុមទូកនេសាទជនជាតិយួន ទាំនោះបានប្រើឧបករណ៍នេសាទ ដូចជាអូសអួន រុញជន(រុញស៊ីប) យ៉ាំងកាវបំពាក់ឧបករណ៍ឆក់ត្ រជាក់ និងទូកកាវលាសដៃលសុទ្ធសឹង ប្រើដោយកម្លាំងម៉ាស៊ីនដែល ក្រុមទូកនេសាទទាំងនេះមកពី ឆ្នុកទ្រូស្រុកបរិបូរណ៍ និងកំពង់លួង ស្រុកក្រគ កំពុងចេញធ្វើសកម្មភាពទាំ យប់ទាំងថ្ងៃកកូរពេញផ្ទៃបឹ ងធ្វើអោយទឹកបឹងមានសភាពល្ អកខ្វល់បែកពពុះជាហេតុបង្ក អោយប៉ះពាល់ដល់បរិស្ថានយ៉ា ងខ្លាំងនិងប៉ះពាល់ដល់ការរ សមនៅរបស់ហ្វូងមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុ ងផ្ទៃបាទទន្លេយ៉ាងខ្លាំ ផងដែរ។
ប្រភពខាងលើបានបង្ហើបអោយដឹ ងទៀតថាក្រុមទូកនេសាទខាងលើ អាចចេញធ្វើសកម្មភាពនេសាទបា នយ៉ាងរលូនដោយសារមានមេខ្យល់ រត់កាបង់លុយអោយសមត្ថកិច្ច ជាថ្នូនិងការមិនបង្ក្រាបដែ លគេស្គាល់ឈ្មោះហៀងជនជាតុ យួននៅឆ្នុកទ្រូជាអ្នកប្រមូ លទិញត្រីរត់ការទូក(អូសអួ ន និងរុញជន)ចំណែកទូកកាវលា សមានឈ្មោះចែអ៊ីនៅឆ្នុកទ្រូ ជាអ្នករត់ការ។
ព័ត៌មានប៉ុន ណឹងតើក្រុមចំរុះអាចចុះបង្ ក្រាបយកស្នាដៃបានអត់?ឬក៏ សំងំឆីជាមួយមន្ត្រីជំនាញខា ងលើអស់ទៅហើយ? ៕ ប៊ុន រិ ទ្ធី