វ៉ាលីបរមាណូរបស់អាមេរិក មានតាំងពីយូណាសមកហើយ ហើយមិនដែលមានប្រធានាធិបតីណាមួយចុកកុងតាក់បញ្ចាវានោះឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោកត្រាំអាចចុងកុងតាក់ ក្នុងវាលីនោះដែរឬទេ?
វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថកំបាំងបានដើរតាមប្រធានាធបិតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលីនោះគឺជាកុងតាក់បញ្ចាគ្រាប់បែកបរមាណូដែលអាចបញ្ចាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
ដោយខ្លាចលោកត្រាំបញ្ចាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើរសភាអនុម័តច្បាប់ វាយប្រហារដោយបរមាណូគឺត្រូវតែមានការយលព្រមពីសភាជាមុន គឺមិនអនុញ្ញាត្តិឲ្យលោកត្រាំ បញ្ចាក់តែម្នាក់ឯងនោះឡើយ គឺគ្រោះថ្នាក់ដល់អាមេរិក។«មិនត្រូវទុកឲ្យគត់ដាក់ដៃលើកុងតាក់នោះ» ។ចំណែកមហាសេដ្ឋីដូណាលត្រាំវិញបញ្ចាក់ថា«ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាសគ្រាប់បែកបរមាណូ»។រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ ក៏ដូចជាសិទ្ធក្នុងការបញ្ចាគ្រាប់បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅក្នុងការពិភ្សានៅទូទាំងអាមេរិក។
លេខសម្ងាត កុងតាក់បញ្ចាគ្រាប់បេកបរមាណូ ស្ថិតនៅក្នុងវ៉ាលីពណ៌ខ្មៅលិតពីញ៉ូម ស្រូបស្បែកមានទម្ងន់២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិកគ្រប់ជំនន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទៅទៅទស្សនកិច្ចទីណាក្តី។វ៉ាលីនោះត្រូវបានការពារនិងដឹកជិញ្ជូនដោយមន្ត្រី៥រូប មកពី៥កងពលបរមាណូ។
អតីត អ្នកទទួលខុសត្រូវកាន់វ៉ាលី បរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីលគ្លីនតុនលោក Robert Patterson បញ្ចាកថា«គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិត្តមនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ជាពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ដើម្បីបញ្ចារបាន ប្រធានាធិបតីត្រូវបើប្រាសកាត់មួយមានលេខសម្ងាត ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ចារបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហ័សនាមថា «ប៉េងប៉ោង» ចំណែកកាត់លេខសម្ងាត់ ហៅថា«នំស្រួយ»វត្ថុទាំងពីនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគ័ក្រ….
លោកBill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបានបញ្ចាក់ថា «កាត» និងវ៉ាលីបានផ្ទុកនៅឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើសក្នុងការវាយប្រហារបរមាណូតបតទៅលើសត្រូវ។ មានសៀវភៅបញ្ចាក់ពីទីតាំងអាថ៍កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាសអាសន្នបន្ទាន់។
វ៉ាលីបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរពវិញ្ញនក្ខណ័អ្នករង្គ្រោះដោយការទម្លាក់គ្រាប់បែកនៅហីរ៉ូសីម៉ាពីអាមេរិក។
ប្រធានាធិបតីអាមេរិកក្តាមសិទ្ធបញ្ចាគ្រាប់បរមាណូជាង២០០០គ្រាប់ដែលបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយប្រធានាធិបតីបានបញ្ចា វាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី ។ ក្នុងរយៈពេលតែ៣០នាទីបរមណូទាំងនោះនឹងទៅដល់គៅលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។
ដោយហេតុនោះហើយមេដឹកនាំអាមេរិកចំាបាត់ត្រូវតែមានការអត់ធ្មត់ខ្ពស់ បើមានសកម្មភាពឆេវឆៅនោះពិភពលោកនិងធ្លាក់ចូលក្នុងភាពចលាចល់។
ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ចាក់ថាលោកត្រាំមិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកនោះឡើយ មានន័យថាលោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកនោះឡើយ។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបាន សួរ៣លើកមកហើយពីអាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថាហេតុអ្វីបានជាអាមេរិកមិនប្រើប្រាសអាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។
ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សMSNBC លោកJoe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍មួយជាមួយអតីត អគ្គនាយកCIA លោកMichael Hayden ដែលបានចាក់ផ្សាយនៅថ្ងៃទី៤ខែសីហា។
លោក Joe Scarboroughបានបញ្ចាក់ថា«កាលពីប៉ុន្មានខែមុន អ្នកឯកទេសពីគោលនយោបាយការបរទេសបានជួបពិភាក្សាជាមួយលោកត្រាំ ហើយលោកបានសួរថា ហេតុអ្វីបានជាយើងមិនប្រើប្រាសអាវុធបរមាណូដែលយើងមាន»។
សកម្មភាពខាងលើបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានដោយកន្លងមកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេលក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំនួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាសអាវុធបរមាណូឬ ពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី។
ទាំងនោះហើយបានធ្វើឲ្យអ្នកនយោបាយអាមេរិកព្រួយបារម្ភ ទាំងអ្នកនយោបាយនៅក្នុងបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ មិនចងឲ្យលោកត្រាំជាប់ឆ្នោតឡើយ ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាបន់ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតីប៊ូលជាដើម ដោយសារតែមិនពេលចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោកត្រាំ។
អ្នកវិវាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី ពេលនោះពិភពលោកទាំងមូលនិងក្រឡាប់ចក្រ័ សង្គ្រាមបរមាណូកើតឡើងភពផែនដីត្រូវវិនាសកម្មជាមិនខាន៕