“គាស់តូបអ្នកស្រុក លួចលុយកាក់ និងសម្ភារ: ម្ចាស់គេទាន់ចាប់បានស្រែកទ្រហោយំ ដូចគោ”

ចែករំលែក៖

ខេត្តពោធិសាត់ ៖ បុរសម្នាក់មានចរិកមិនគ្រប់គ្រាន់ តែចេះដើលួចគាស់តូបអ្នកលក់ដូរក្នុងភូមិយកលុយកាក់ មាសប្រាក់ និងទ្រព្យសម្បត្តិ លើកទី៣ម្ចាស់តូបចាប់បាន វាយស្រែកយំដូចគោ ។ ជនសង្ស័យឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ លលកស ក្រុង.ខេត្តពោធិសាត់ ។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៩ ឧសភា ២០១៧ គឺលួចគាស់តូបរបស់ឈ្មោះ ព្រំ សុខណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ ព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ យកបានប្រាក់៤០មឺុនរៀល និងទូរស័ព្ទដៃ១គ្រេឿង ។ ពេលកំពុងធ្វើសកម្មភាព ត្រូវបានម្ចាស់តូបឃើញទាន់ ក៏ស្រែកឆោឡោឡើងប្រជាពលរដ្ឋ និងប្រជាការពារ ដេញចាប់បាន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ពេលប្រជាពលរដ្ឋចាប់ខ្លួនឈ្មោះ ប៉ែន ចំរើន បានស្រែកទ្រហោយំដូចគោ និងបានសារភាពថា ខ្លួនទើបលួចគាស់តូបអ្នកស្រុក៣ដង តែអ្នកស្រុកថាជាមនុស្សសតិមិនគ្រប់គ្រាន់ ៕ 

...

18341695_665300080321752_3667351372807192573_n 18301431_665300073655086_6895420074199742079_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print