រថយន្តបែនដឹកដីបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល ៖  រថយន្តធុនធំបែនដឹកដីបើកបត់ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១៥ និង២៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំ  ព្រីង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1G-6404 ។ ចំណែកឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌ស គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបែនដឹកដីបើកបរតមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកដល់ចំណុចកើតហេតុបានបត់ស្តាំជ្រុលទៅបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅពេទ្យបង្អែករការកោង ។ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់  ៕ ស្អាងជ័យ

...

2f33b3d8-020e-4a28-b603-860933acb1b0 3820ebc4-2fa5-4126-a1cb-3602ccfa448e 5323e8eb-3f93-4915-ab4b-6f9fd6d9e22e 61139514-d3a2-4e4c-9320-377afc079a5a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print