ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានបើកម៉ូតូឌុបគ្នាក៏បុកបេដំឡូង ដែលជ្រុះលើផ្លូវបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ករណីនេះបានកើតឡើង លើផ្លូវជាតិលេខ៧ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ158-159 ស្ថិតនៅភូមិប្រធាតុ ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1A.5259 បើកបរដោយឈ្មោះ អុល ណៃ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្ប្បូងឃ្មុំ និងអ្នករួម ដំណើរម្នាក់ទៀតឈ្មោះ ស្រាន ភាស់ ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិជាមួយគ្នា ខណៈកំពុង បើកស្រាប់តែបុកបេដំឡូងដែលជ្រុះនៅលើដងផ្លូវ បណ្តាលឲ្យស្លាប់អ្នកបើកបរនៅនឹងកន្លែងតែម្តង ៕ វណ្ណះ
...