ខ្លាញ់ជ្រូក​ខូចគុណភាព​ច្នៃជាអាហារជាច្រើន​កា​រ៉ុង ត្រូវ​ឈ្មួញ​លួច​ដឹក​តាម​រថយន្តក្រុង​ពី​ភ្នំពេញ​មក​បាត់ដំបង 

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ខ្លាញ់ជ្រូកខូចគុណភាពជាច្រើនការ៉ុង ត្រូវបានក្រុមឈ្មួញលួចដឹកតាមរថយន្តក្រុងពីភ្នំពេញមកបាត់ដំបង យកទៅកែច្នៃជាម្ហូបអាហារ ឲ្យប្រជាពលរដ្ឋទទួលទាន។

ប្រជាពលរដ្ឋបានឲ្យដឹងកាលពីរសៀលថ្ងៃទី១១ ឧសភា ម្សិលមិញថា  រៀងរាល់ថ្ងៃគេតែងឃើញមានខ្លាញ់ជ្រូកជាច្រើនការ៉ុងត្រូវបានក្រុមឈ្មួញលួចដឹកតាមរថយន្តក្រុងពីភ្នំពេញមកបាត់ដំបង ដាក់នៅចំណុចក្បែរង្វង់មូលព្រាប ស ស្ថិតនៅក្នុងភូមិអន្លង់វិល  ឃុំអន្លង់វិល  ស្រុកសង្កែ។ ខ្លាញ់ខូចគុណភាពទាំងនោះត្រូវបានយកធ្វើជាម្ហូបអាហារ ហូបហើយបង្ករផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

អ្នករត់ម៉ូតូឌុប ប្រចាំការក្បែរនោះ ក៏បានប្រាប់ឲ្យដឹងដែរថា ខ្លាញ់ជ្រូកស្អុយខូចគុណភាពដែលក្រុមឈ្មួញច្រកក្នុងការ៉ុងដឹកតាមរថយន្តក្រុងពីភ្នំពេញមក ឃើញមានជាយូរឆ្នាំមកហើយ។ ខ្លាញ់ជ្រូកទាំងនោះត្រូវបានអាជីវករនៅខេត្តបាត់ដំបងដឹកជញ្ជូនចូលកន្លែងសិប្បកម្មកែច្នៃធ្វើជាសាច់ក្រក ដើម្បីលក់ចែកចាយនៅតាមទីផ្សារនៅក្នុងក្រុងបាត់ដំបង។

ករណីនេះលោក ហាក់ សុខរិន  ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃដដែលថា ការដឹកជញ្ជូនខ្លាញ់ជ្រូកខូចគុណភាពតាមរថយន្តក្រុងពីភ្នំពេញមកបាត់ដំបងខាងលោកមិនដែលបានដឹងទេ  រងចាំលោកត្រឡប់មកពីធ្វើបុណ្យចំរើនព្រះជន្មនៅភ្នំពេញវិញលោកនឹងចាត់ការរឿងហ្នឹង ៕

...

Oil (1)Oil (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print