Update ៖ ចូលប្លន់យកទូដែកសរុប២មឺុនដូល្លារ រួចស្លាប់ស្ត្រីទើបសម្រាលកូនបាន២ខែនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ អាសូរណាស់ក្មេងស្រីទើបតែអាយុ២ខែប៉ុណ្ណោះត្រូវបានស្លាប់ចោលទាំងមិនទាន់ដឹងថាម្តាយមុខយ៉ាងមិនផងដោយសារក្រុមជនសង្ស័យធ្វើសកម្មភាពចូលប្លន់យកទូដែររួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃរិតកសម្លាប់ក្នុងបន្ទប់ទឹក។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧ នៅផ្ទះលេខI 12 ផ្លូវ20k ក្រុម៨ ភូមិចំការ ឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៦៍សែនជ័យ។

ជនរងគ្រោះឈ្មោះទូច ម៉ារី ភេទស្រីអាយុ៣៤ ឆ្នាំ មុខរបនៅផ្ទះ មានប្តីឈ្មោះ ឃឹមសុខឃួន អាយុ៣៧ ឆ្នាំមុខរបលក់បន្លែ និងមានកូនតូចៗ៤នាក់ស្រីម្នាក់ទើបតែអាយុ២ខែ អ្នកទាំង២មានស្រុកកំណើតនៅភូមិព្រៃប៉ះឃុំកោះធំស្រុកកោះធំ ខេត្តកណ្តាល ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះនៅផ្ទះតែ២នាក់ម្តាយនិងកូនតូចទើបសម្រាលបានអាយុ២ខែ ដោយប្តីចេញទៅខេត្តបាត់ដើម្បីទៅយកបន្លែលក់ចំណែកកូនៗ៣នាក់ទៀតទៅរៀនអស់។ លុះមកដល់វេលាកើតហេតុកូនច្បងបានចេញពីសាលារៀនវិញពេលមកដល់ផ្ទះមិនឃើញម្តាយមើលប្អូនដែលដេកនៅលើគ្រែក៏ដើរចូលទៅខាងក្នុងផ្ទះផ្នែកខាងក្រោយដោយដើរកាត់មុខបន្ទប់ទឹកស្រាប់តែឃើញម្តាយដេកផ្កាប់មុខធ្វើអោយរួបគេភ័យរត់ចេញមកក្រៅហៅអ្នកជិតខាងជួយ។ សាក្សីដដែលបានបន្តថា ភ្លាមនោះមានបុរសម្នាក់ដែលនៅជិតគ្នារត់ទៅមើលឃើញជនរងគ្រោះដេកបែបនេះក៏លើកផ្ងារួចធ្វើចលនាប៉ះដូងតែដោយអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុបងប្អូនជនរងគ្រោះមកដល់ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ជនរងគ្រោះបានបាត់ទូដែកមួយទើបសង្ស័យថាជាអំពើរឃាត់កម្ម។ បន្ទាប់ពីពិនិត្យជាក់ស្តែងទើបដឹងថា ករណីឃាត់កម្មប្លន់យកទូដែកសរុបជាទឹកប្រាក់ចំនួន២មឺុនដូល្លារ។ ទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពាក់ព័ន្ធនិងករណីខាងលើនេះដើម្បីវែកមុខជនល្មើសយកមកផ្តន់ទាទោសតាមច្បាប់។

ក្រោយពីការកោសល់វិច័យ្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  សុខាសែនជ័យ

...

image1 image3 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print