លោក ផេង ដារ៉ា ស្នងការរងខេត្តឧត្តមានជ័យកំពុងតែល្បី «រឿងដាក់ពង្រាយកុងត្រូលជជុះ»

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថានៅក្នុងសង្កាត់កូនគ្រាលក្រុងសំរោងមានកុងត្រូលជជុះជាច្រើនកន្លែង ដែលគេឃើញជាកំលាំងនគបាលស្នងការនគរបាលខេត្តឧត្តមានជ័យ ដែលជាកូនចៅរបស់លោកផេងដារ៉ាស្នងការរងទទួលផែនសេដ្ឋកិច្ច។

ជាក់ស្ដែងជារាងរាល់ថ្ងៃគេបានសង្កេតឃើញមានរថយន្ដបិទផ្លាកនគបាលនិងមានផ្ជាប់ភ្លើងសារ៉ែនខាងលើនិងមានមន្រ្តីប៉ូលិសម្នាក់ឈ្មោះតឿបានដាក់ដេកចាំ24ម៉ោងនៅចំណុចអក្សរTក្នុងសង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តមានជយ័។បើតាមការរាបរាប់ពីប្រជាពលរដ្ឋដែលបានដឹកបង្គោលរបងនិងឈើធ្វើផ្ទះតែងតែត្រូវបានពួកអោយបង់លុយទើបគេអោយទៅជាពិសេសនៅត្រង់ចំណុចប៉ុស្ដិ៍ យាមរបស់មន្រ្ដីប៉ូលិសខាងលើនោះតែម្ដង។កុងត្រូលជជុះរបស់នគបាលអនាធិប្បតេយ្យរបស់លោកវរះសេនីយ៍ឯកផេងដារ៉ាកំពុងតែត្រូវបានគេសង្សយ័ថាមានការប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្ត។

លោកវរសេនីយ៍ឯកផេងដារ៉ាស្នងការរងបានអោយដឹងថាកំលាំងរបស់លោកពិតជាមានប្រចាំការនៅទីនោះមែនតែមិនមែនដាក់កុងត្រូលជជុះទេគឺដាក់សម្រាប់ការពារសន្តិសុខហើយទាក់ទិនដែលរងការចោទប្រកាន់ថាយកលុយពីប្រជាពលរដ្ឋដឹកបង្គោលរបងនិងឈើធ្វើផ្ទះតាមគោយន្ដកន្ត្រៃនោះក៍គ្មានដែ ៕ ប៉ែន នួន

...

IMG-20170512-WA0105 IMG-20170512-WA0103 IMG-20170512-WA0104

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print