សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់អំណោយដល់គ្រួសារសពកងទ័ពមួកខៀវពលី គឺលោកអនុសេនីយ៍ឯក ម៉ៅ អេង នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិបាក់រនាស់សង្កកាត់សង្ឃរ័ក្រុងស្វាយរៀង កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ    និងបច្ច័យចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក   ម៉ៅ អេង ទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម បន្សល់ទុក្ខកូន ៣ នាក់    ។
 នៅក្នុងសមានទុក្ខដ៏ ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសេចក្តីសោកសង្រែងជាទីបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុកជាទីស្រឡាញ់ និងជាវីរជនដ៏អង់អាចក្លាហានក្នុង ការស្វែង រកសន្តិភាពជួនពិភពលោកទាំងមូល និងឧទ្ទិសបួងសួងដល់វិញ្ញាណក្ខ័ន្ធ លោកអនុសេនីយ៍ឯក   សូមបាន ទៅកាន់ សុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។
បើតាមលោកស្រីឈ្មោះឆាយចំរើន អាយុ៣៣ឆ្នាំ ជាប្រពន្ធបានឲ្យដឹងថា រូបគាត់បានរៀបការជាមួយស្វាមី ឈ្មោះម៉ៅអេង មានចំណងដៃ កូន៣នាក់ កូនទី១-ឈ្មោះទិត្យសាវណ្ណភេទប្រុសអាយុ ១៦ឆ្នាំជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យស្វាយរៀង។២-ឈ្មោះទិត្យ កែវមុន្នី ភេទប្រុសអាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យស្វាយរៀង។៣-ឈ្មោះទិត្យ វតី ភេទស្រី អាយុ១២ឆ្នាំរៀននៅសាលាបឋមសិក្សាសាមគ្គី ភូមិបាក់រនាស់។
លោកស្រីឆាយចំរើនក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលមានចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងបច្ច័យដែលចូលរួមបុណ្យសពនាពេនោះមាន៖ អង្ករ ២០០គីឡូក្រាម ទឹកក្រូច ១០ កេស ត្រីខ ២០០ កំប៉ុង មី ១០ កេស អូវ៉ាន់ទីន ១ កេស  ស្កសរ ១០ គីឡូកា្រម ទឹកគូលែន ១ កេស ទឹកដោះគោឆៅ ១ កេស  និង ថវិកា ២០ លានរៀលដល់គ្រួសារលោកស្រីដែលកំពុងមានទុក្ខដ៏ក្រៀមក្រំនេះ។លោកស្រីព្រមទាំងកូនៗនិងក្រុមគ្រួសារបានសំពះដឹង គុណ និងជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជា សូមឲ្យវត្ថុសាកស៊ិទ្ធិក្នុងលោកតាមជួយថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុយឺនយូ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ជួយដល់គ្រួសាររងគ្រោះឲ្យចាកផុតទុក្ខគ្រប់ៗគ្នា ៕ យឹម សុថាន
15267649_1323916881019447_4726894533701275980_n 18341715_1323916864352782_3630990100277854834_n 18425323_1323916937686108_4308330062138472577_n


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print