រថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែង ស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ ៖  រថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែងស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើងតែសំណាងល្អមិនមានអ្នកណារបួសបង្កអោយ ការ ភ្ញាក់ផ្អើល ឡើង នៅវេលា ម៉ោង ៣នឹង២០នាទីរសៀល ថ្ងៃ ទី ១២ខែ ឧសភា ឆ្នាំ ២០១៧ តាមបណ្ដោយផ្លូវ៤២២ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា  រថយន្តស្ទូចមួយគ្រឿងពណ៍ ស្លាទុំ ពាក់ស្លាកលេខ៣D.6244   ខណៈកំពុងស្ទូចដែកសរសៃចេញ ដាក់ការដ្ឋានសំណង់មួយកន្លែង  ស្រាប់តែផ្អៀងហើបកង់មួយចំហៀងរំលំសង្កត់លើបង្គោលភ្លើងប៉ុណ្ណោះ ករណីនេះខាងលើ មិនបានបង្កគ្រោះថ្នាក់ ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ ខណ្ឌចំការមន ក៏ សម្រេច បញ្ជូន រថយន្ត ស្ទូចខាងើ ទៅ កាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ធ្វើការ ដោះស្រាយ ៕

...

601ba4ed-b045-4a60-9150-fb25ea65499a e08a016f-09f0-4fcf-b8a9-a95158e09079

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print