លោកគ្រូអ្នកគ្រូបឋមសិក្សាហ៊ុន សែន កាំងដីស ៖ ដង្ហើយរកស្ថាប័នពាក់ព័ន្ធជួយជួសជុលសាលា ខណៈធ្លាក់ភ្លៀងម្តងៗរំខានដល់ការសិក្សាសិស្ស

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកគ្រូអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន កាំងដីស បានលើកឡើងថា «សាលារៀនមួយខ្នងមាន២បន្ទប់» ដែលគាត់បានបង្រៀនកូនសិស្ស ឥឡូវនេះកំពុងរងការទ្រុឌទ្រោមខូចខាតយ៉ាងខ្លាំង ។ការខូចខាតនេះមានរយៈពេលយូរឆ្នាំមកហើយ រហូតដល់ផ្អាកមិនឲ្យកូនសិស្សចូលទៅរៀន ។ បន្ទាប់មកក៏បានឱ្យកូនសិស្សចូលរៀននៅអគារបន្ទប់ទល់មុខគ្នាវិញ ប៉ុន្តែថ្នាក់រៀនមានតែ៣បន្ទប់ និងសភាពទ្រុឌទ្រោមដូចគ្នា ដោយសិស្សត្រូវអង្គុយរៀនបញ្ជ្រៀតគ្នា ។ ជាពិសេសពេលមានភ្លៀងធ្លាក់ម្តងៗ រំខានដូចជា ៖ ធ្វើឱ្យលិចស្រក់ទឹកលើសៀវភៅ , សម្លៀកបំពាក់សិស្ស  ។

សាលាបឋមសិក្សា ហ៊ុន សែន កាំងដីស ដ៏កម្សត់មួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ។

តាមសម្តីរៀបរាប់របស់កូនសិស្សឈ្មោះ ភី ជីតា និងឈ្មោះ សារី តារា មានអាយុ១៣ឆ្នាំដូចគ្នារៀនថ្នាក់៦ នៅសាលាបឋមសិក្សា ហ៊ុន សែន កាំងដីស ក្នុងខេត្តស្ទឹងត្រែងបានប្រាប់ថា សាលារៀនមួយខ្នងនេះបានទ្រុឌទ្រោមរងការខូចខាតមានរយៈពេលយូរឆ្នាំមកហើយ ធ្វើឱ្យក្នុងការមករៀនរាល់ថ្ងៃនេះគឺជួបការលំបាកខ្លាំង ដោយសារតែសាលារៀនមានសភាពទ្រុឌទ្រូមរងការបែកបាក់ខ្លាំងទៅៗធ្វើឱ្យក្បឿងនិងសីុម៉ុង់ពុកភុយបាក់ធ្លាក់ចុះមកក្រោមខ្លាចមានការគ្រោះថ្នាក់មកដល់សិស្សអញ្ចឹងលោកគ្រូនាយកសាលាក៏បានឈប់ឱ្យចូលរៀននៅបន្ទប់នេះទៀតដែល ហើយក៏បានឱ្យប្តូរមករៀននៅបន្ទប់ទល់មុខគ្នានេះវិញ ដែលមានចំនួន៣បន្ទប់ ចាស់ហើយដែរ ដំបូលសីុប្រូលក៏ធ្លុះធ្លាយ ហើយចំណែកទ្វារ បង្អួច ក៏បែកបាក់ រីឯសីុម៉ុង់ចាក់សាបក្នុងបន្ទប់រៀនប្រេះក្រហេងក្រហូង ។

នៅពេលអង្គុយរៀនត្រូវពញ្រ្ជៀតគ្នា ទី១ខ្វះបន្ទប់រៀន ទីខ្វះតុសម្រាប់អង្គុយរៀន លោកគ្រូបាននិយាយថា ឱ្យទ្រាំសិនទៅទម្រោំបានអាគារថ្មី ។ ហើយនៅពេលខ្លះក៏បានអាក់ខានរៀនសូត្រមួយពេលៗផងដែល ពោលគឺនៅពេលមានភ្លៀងធ្លាក់មកម្តងៗបានធ្វើ លិចឫសាចទឹកភ្លៀងមកទទឹកសៀវភៅ និងសំលៀកបំពាក់ ហើយនៅឆ្នាំកន្លងៗមកលោកនាយកសាលាលោកក៏ធ្លាប់បានដាក់សំណើរស្នើរសំុអង្គការ ស្រុក និងខេត្តពីរទៅបីលើករួចមកហើយតែមិនបានឃើញគេជួយសាងសង់សាលារៀនថ្មីមកឱ្យសោះ ។

កូនសិស្សគេក៏បានសំណូមពរទភដល់ថ្នាក់ដឹងនាំប្រទេស សម្តេចតេជោ ហ៊ុន សែន សូមឱ្យជួយសាងសង់សាលារៀនថ្មីមួយខ្នង ឱ្យផងព្រោះអីរាល់ថ្ងៃនេះ ជួបការលំបាក់ខ្លាំងណាស់ ខ្វះបន្ទប់រៀន ខ្វះតុអង្គុយរៀនត្រូវអង្គុយពញ្រ្ជៀតគ្នាទៀត ដំបូលសាលាក៏ធ្លុះធ្លាយ ពេលភ្លៀងធ្លាក់មកលិចនិងសាចទទឹកសៀវភៅ និងសើមសំលៀកបំពាក់ទៀតផង។

លោក ឡេង រ៉ានី ជានាយកសាលារៀនបឋមសិក្សា ហ៊ុន សែន កាំងដីស បានឱ្យដឹងថា សាលារៀនមួយនេះជិត១០ឆ្នាំមកហើយ ដែលរងការទ្រុឌទ្រូមហើយប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានសភាពទ្រុឌទ្រូមខូចខាតខ្លាំងៗទៅមានការបាក់ធ្លាក់ ក្បឿងនិងសីុម៉ុង់ចុះមកក្រោម ក៏ប៉ុន្តែអត់បានធ្លាក់ត្រូវសិស្សនោះទេ ហើយលោកក៏បានឱ្យកូនសិស្សឈប់ចូលរៀនខ្លាច កើតមានគ្រោះថ្នាក់ដល់សិស្ស។បន្ទាប់មកក៏បានបានធ្វើឱ្យកូនសិស្ស មានការខ្វះខាតបន្ទប់ថ្នាក់រៀននិងខ្វះខាតនៅកន្លែងធ្វើការដូចជាទីចាត់ការជាដើម ។

លោកបានបន្តទៀតថា កាលកន្លងមកលោកបានធ្វើសំណើររាយការណ៍ទៅដល់មន្ទីរឱ្យគេចុះមកមើលថាសាលារៀនហ្នឹងជួបការលំបាក់យ៉ាងមេច និងទ្រុឌទ្រូមនិងវាយ៉ាងមេចកំុឱ្យយើងចេះតែនិយាយតែមាត់ទៅគេមិនជឿរ ក្នុងការធ្វើសំណើរនេះដែលធ្វើពីរបីឆ្នាំជាប់ៗគ្នាក៏ប៉ុន្តែអត់បានជាដំុកំភួនអ្វីមកវិញទល់តែសោះ ហើយនៅពេលថ្មីៗកន្លងមកលោកក៏បានធ្លាប់ដាក់ពាក្យស្នើរសំុដល់សម្តេច ហ៊ុន សែន ខណៈពេលមកធ្វើពិធីបើកសម្ភោធស្ពានមេគង្គនេះដែលដោយដាក់ពាក្យរត់តាមរយៈភូមិឃំុ អប់រំក្រុង មន្ទីរអប់រំខេត្ត និងខាងសាលាខេត្តស្ទឹងត្រែង ។

លោកបានបញ្ជាក់ថា ពាក្យខាងលើនោះបានដល់សាលាខេត្តហើយ តែខាងរដ្ឋបាលខេត្តហ្នឹងគេបានសួរថាតើពាក្យហ្នឹងឱ្យខាងគេជាអ្នករត់ការណ៍ឫក៏យកពាក្យហ្នឹងទៅរត់ការណ៍ដោតខ្លួនឯង លោកបានថាឱ្យខាងរដ្ឋបាលគេជាអ្នករត់ការណ៍ទៅព្រោះអីគេជាអ្នកធ្វើការនៅសាលាខេត្តហ្នឹងស្រាប់ ហើយគេស្គាល់អ្នកធំច្រើន ខ្លួនយើងជាប្រាជាជនតូចទាប់ តែដល់ពេលសម្តេចហ៊ុន សែន លោកមកសម្ភោធស្ពានមេគង្គហ្នឹងស្រាប់តែគេថាអត់បានផង ។

ចុងក្រោយលោកនាយកសាលានិងលោកគ្រូអ្នកគ្រូដែលបានបង្រៀននៅទីនោះពួកគាត់បានលើកម្រាមដៃដប់សំពះសំណូមពរទៅដល់សម្តេចហ៊ុន សែននិងសម្តេចកាតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាដៃគូអង្គការនានានៅក្នុងប្រទេសនិងក្រៅប្រទេសសូមមេត្តាជួយសាងសង់នៅសាលារៀនមួយនេះផង ដោយសារសាលារៀនពីរខ្នងមាន៥បន្ទប់នេះមានសភាពទ្រុឌទ្រូមខ្លាំង២បន្ទប់រៀនលែងកើត និង៣នប្ទប់ទៀត ក៏ទ្រុឌទ្រូមដែល ប៉ុន្តែអាចឱ្យកូនសិស្សនៅរៀនបណ្តោះអាសន្ន័សិនបាន តែ២បន្ទប់ទៀតមិនអាចឱ្យសិស្សចូលរៀនបសននោះទេព្រោះអីខ្លាចបាក់ធ្លាក់មកត្រូវចំសិស្សកើតមានគ្រោះថ្នាក់យថាហេតុ។

សព្វថ្ងៃនេះត្រូវបង្រៀនសិស្សពីថ្នាក់១ទៅដល់ទី៦  ដោយចែកជាពីរវេណ វេណទី១ពីថ្នាក់ទី១,២,និងទី៦ពេលព្រឹកនិងវេណទី២ថ្នាក់ទី៣.៤.និងទី៥ វេណពេលល្ងាច ហើយនៅពេលខាងក្រសួងអប់រំគេបន្ថែមម៉ោងទៀតនោះ អញ្ចឹងហើយទើបធ្វើឱ្យមានការព្រួយបារម្ភ រកបន្ទប់ឱ្យសិស្សមករៀនតទៅទៀតលែងបានហើយ រីឯសិស្សមានចំនួនទៅដល់១៣៣នាក់ហើយ លុះដល់ឆ្នាំក្រោយទៀតនិងកើនលើសពីហ្នឹងទៅទៀត ៕ មាស សុផាត

...

9245c599-74d1-4f99-95ad-9a40f882e18d (1) 95051759-29d0-4a62-8a57-943c45453b9d 9245c599-74d1-4f99-95ad-9a40f882e18d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print