ស្ទូចយកដែកដាក់នៅការដ្ឋានមិនប្រយ័ត ធ្លាក់ដែកចំកម្មករស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស្ទូចក្រុមហ៊ុន “នួន”ខណៈកំពុងស្ទូចយកដែក ដាក់នៅការដ្នានមួយកន្លែងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែធ្លាក់ដែកចុះមកបណ្ដោយអោយកម្មករ សំណងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កអោយការ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវថ្មី ក្រោយផ្សារទំនើប អុីន អន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿងពណ៍ លឿន ពាក់ស្លាកលេខភ្នំពេញ5A.3168 របស់ក្រុមហ៊ុន នួន168 ខណៈកំពុងស្ទូចដែកសរសៃចេញពីការដ្ឋានសំណង់មួយកន្លែងមកដាក់ រថយន្តស្ទូចមួយគ្រឿងខ្វះការប្រុងប្រយ័តស្រាប់តែធ្លាក់ដែកចុះមកបណ្ដោយអោយកម្មករសំណងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចះុមកដល់កន្លែងកើតហេតុផងដែល ៕

...

IMG_3275

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print