ល្បិច​ឈ្មួញ​គ្រឿងញៀន​ ប្រើ​អនីតិជន​ជា​ឧបករណ៍​នៃ​ការ​ចរាចរ​គ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ៖មួយរយៈនេះ គេសង្កេតឃើញថា ឈ្មួញគ្រឿង ញៀនតែងប្រើអនីតិជនជាឧបករណ៍នៃការចរាចរគ្រឿងញៀន ។ មន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ ។

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍បឹងកក់ទី២ បើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ឃាត់ខ្លួនបានក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដកហូតបានថ្នាំញៀន១០១កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្លុករោងចក្រឆ្នាំង ក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការអនុវត្តច្បាប់ចំពោះអនីតិជនមិនមែនជាកម្មវត្ថុនៃការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ តែជាកម្មវត្ថុនៃការអប់រំនិងស្តារនីតិសម្បទា។

លោកថ្លែងថា ” មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ជូនក្មេងនេះទៅអប់រំនិងស្តារនីតិសម្បទា តាមការឯកភាពរបស់ព្រះរាជអាជ្ញា ” ។

នៅដំណាក់កាលសមត្ថកិច្ច ក្មេងប្រុសរូបនេះ បញ្ជាក់ថា ខ្លួនបានជួញដូរនិងប្រព្រឹត្តយូរមកហើយ តែទើបតែពេល នេះត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តិ៍បឹងកក់ធ្វើការចុះបង្ក្រាប ៕

IMG_3280

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print