បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់អនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាម ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់

ចែករំលែក៖

 ភ្នំពេញ ៖  នៅថ្ងៃ១២ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០ នាទី គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមកិច្ច សម្របសម្រួលរបស់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ( ភ្នាល់បាល់អនឡាញ និងកត់កន្ទុយលេខឆ្នោតវៀតណាម ) យីហោ BWin Cafenet ដែលមានទីតាំង នៅផ្ទះលេខ៤៨៨ផ្លូវ លេខ ២៤៥ កែង១២២ ក្រុមទី៤៦ ភូមិ ១២ សង្កាត់ ទឹក ល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៤ នាក់ ។

ជនសង្ស័យ
១-ឈ្មោះ វ៉ាន់ នាង ហៅ នាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត Bwin Cafe net ស្នាក់ នៅផ្ទះលេខ ៨០ផ្លូវ ១២៨ សង្កាត់មនោរម្យខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ( ជាភ្នាក់ងារសុីសង ចាក់ ភ្នាល់អនឡាញ )
២-ឈ្មោះ សុខ គីមហុង ហៅ ហុង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកណេត Bwin Cafe net ស្នាក់នៅផ្ទះលេខ ៣ ផ្លូវលេខ២៣១ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ( ជាភ្នាក់ងារសុីសង កត់កន្ទុយលេខឆ្នោតវៀតណាម )
៣-ឈ្មោះ ធន់ សាក់ថន ភេទប្រុស អាយុ ៤៣ ឆ្នាំជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៤១ E ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកចាក់ភ្នាល់បាល់ ) ។
៤-ឈ្មោះ អុឹង ឆាយហុក ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ២២៦ ផ្លូវ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ជាអ្នកចាក់ភ្នាល់បាល់ ) ។

វត្ថុតាងដែលបានចាប់យកពាក់ព័ន្ធកត់កន្ទុយលេខឆ្នោតវៀតណាមមាន ៖

-លុយខ្មែរចំនួន៨២២.០០០៛ ( ប៉ែតសិបពីរមុឺនពីរពាន់ពីរយរៀល ) , លុយដុល្លារចំនួន៨ $ ( ប្រាំបីដុល្លារសហរដ្ឋអាមេរិច ) , ម៉ាសុីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង , ឯកសារពាក់ព័ន្ធនិងល្បែងកន្ទុយលេខមួយចំនួន ។
+វត្ថុតាងពាក់ព័ន្ធ និងល្បែងភ្នាល់បាល់អនឡាញ មាន៖
-ប្រាក់ដុល្លរចំនួន២,១៧៦$ ( ពីរពាន់មួយរយចិតសិបប្រាំមួយដុល្លារសហរដ្ឋអាមេរិច ) និងប្រាក់រៀលចំនួន ១, ៧០០, ៣០០៛ ( មួយលានចឹតសិបមុឺនបីរយរៀល )
-ម៉ូនីទ័រ  ចំនួន១គ០៩គ្រឿង , ឃីប៊ត ចំនួន ០៦បន្ទះ , ម៉ៅ ចំនួន០៥គ្រាប់ និងCPU ចំនួន០៦គ្រឿង , ម៉ាសុីនព្រីនធ័រម៉ាក Hp ពណ៌ខ្មៅចំនួន០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ០៤នាក់ខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕  ស តារា

...

image1 image2 image3 image4 image5 image6 image7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print