ភ្នំពេញ៖ ជនដៃដល់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះអោយរបួសធ្ងន់ធ្ងរ ខណះផឹកសីុទាស់សម្តីគ្នាបន្តិចបន្តួចកាលពីវេលាម៉ោង១៩និង២០នាទីនៅចំណុចប្លុកផ្ទះជួលបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងនគរបាលអន្តរា គមន៍ខណ្ឌពោធិ៍សែនជ័យតាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅភូមិអូតានន ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាស្រុកកំណើតរបស់ជនដៃដល់។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ ណែម ឌៀ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមេកាសំណង់ស្នាក់នៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំណែកជនដៃដល់ឈ្មោះគង់គីម ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបជាដែក ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅមានស្រុកកំណើតនៅ ភូមិអូរំចេកឃុំសែនដីស្រុក សំរោងទងខេត្តកំពង់ស្ពឺ។
គួររំលឹកថា នៅមុនកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រម្នាក់ទៀតបានជិះម៉ូតូចេញពីបន្ទប់ជួលកន្លែងកើតហេតុខាងលើដើម្បីទៅទិញទឹកត្នោតជូរ នៅក្បែរស្រះព្រះទន្លេក្រោយរោងចក្រក្រុមហ៊ុនម៉ូតូហុងដារ រួចហើយក៏ត្រឡប់មកបន្ទប់វិញ ក៏ត្រូជនសង្ស័យមានគ្នា៣នាក់ទាញដាវ១ដើមកាប់ទៅលើជនរងគ្រោះ ចំនួន៣ដាវបណ្តាលឱ្យរបួសធ្ងន់២កន្លែង ថ្ពាលចំហៀងមុខខាងឆ្វេង១កន្លែងក្បាល១កន្លែង។បន្ទាប់មកជនដៃដល់ក៏បានគេខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៅឯមនកន្ទីពេទ្យកាលម៉ែត។
សមត្ថកិច្ចបានបន្តថា ដោយមានការបញ្ជាផ្ទាល់ពីលោកវិរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់អោយកម្លាំងតាមធ្វើការស្រាវជ្រាវនិងតាមចាប់ជនដៃដល់អោយបានដើម្បីយកមកផ្តន់ទាទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទីថ្ងៃទី១៣ ឆ្នាំ២០១៧នេះទើបកម្លាំងប៉ុស្តិ៍ចោមចៅបានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌពោធិ៍សែនជ័យបានចាប់ជនដៃដល់បាននៅភូមិ អូតានន ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្តឺ។ចំណែកប័ក្ខពួក២នាក់ទៀតគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ
...