នារីម្នាក់ដាច់ចិត្តលោតពីលើខុនដូរ CA & SA នៃមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ  ៖ នារីម្នាក់ជា បានដាច់ចិត្ត លាតសម្លាប់ខ្លួនតាមបង្អួតខុនដូរ CA&SAនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ ។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ខែ ឧសភា ឆ្នាំ ២០១៧នៅបន្ទប់ជួលលេខ៦០៣ជាន់ទី៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមាន។

សពនារីរងគ្រោះ មាន ឈ្មោះ សោម ស្រីពេជ្រ ភេទស្រីអាយុ២៨ឆ្នាំមុខរបរលក់ខោអាវតាមអនឡាយ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ  ខណ្ឌ៧មករា ។
ចំណែកមិត្តប្រុសដែលស្នាក់នៅមួយក្នុងហេតុកាលខាងលើមានឈ្មោះ ធឿន ភេទប្រុសអាយុប្រហែល២៩ឆ្នាំ ជាអ្នកជួលខុនដូរខាលើ។

ប្រភពពត៍មានពីមិត្តភ័ក្រ្តរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រ្តជាច្រើនអ្នកទៀតបាននាំគ្នាចូល ក្លឹប មួយកន្លែង ក្រោយពីសប្បាយចប់នារីរងគ្រោះនិងមិត្តប្រុសម្នាក់ទៀតដែលជាសង្សារនិងគ្នា បាននាំនារីជនរងគ្រោះ មកបន្ទប់ខុនដូរខាងលើវិញ  ។

ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែ រសាបរសល់ មិនដឹងជាហេតុ អ្វី ទេ ក៏បានឡើងទៅលើបង្អួតអង្គុយ ហើយត្រូវមិត្តប្រុសខាងលើបានប្រាប់អោយចុះមកខាងក្រោមវិញដែលតែនារីរងគ្រោះមិនបានចះុមកវិញទេ មួយសន្ទុះក្រោយមកស្រាប់នារីរងគ្រោះខាងលើបានលាតពីលើបង្អួតចះុមកក្រោមធ្លាក់ចូលក្នុងអាងទឹកចញ្ចឹមត្រី ភ្លាមៗនោះមិត្តប្រុសនារីរងគ្រោះខាងលើបានទូរស័ព្ទទៅមិត្តខាងលើថានារីរងគ្រោះបានលាតសម្លាប់ខ្លួនហើយបន្ទាប់មកមិត្តប្រុសនារីរងគ្រោះខាងលើក៏បានចុះមកប្រាប់បុគ្គលិតរបស់ខុនដូរខាងលើថាមានមនុស្សលាតពីលើបង្អួត ចះុមកក្រោមហើយ ភ្លាមៗនោះម្ចាស់ខុនដូរខាងលើបានទាក់ទងហៅរថ យន្តសង្ក្រោះរបស់មុនី្ទពេទ្យកាល់ម៉ែតមកដឹកសង្ក្រោះបន្ទាន់ផងដែរ ខណះទៅមុនី្ទពេទ្យកាល់ម៉ែតលោកគ្រូពេទ្យបានប្រាប់ថានារីរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ  ក៏បានហៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញ់ធ្វើកោសល្យវិឆ្ឆ័យរួចមក បានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារតែលាតពីលើបង្អួតសម្លាប់ ខ្លួនឯងពិតប្រាកដមែនមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ។

បច្ចុប្បន្នសពនារីជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកមកវត្តមង្គលវ័ន ហៅក្រៅថា«វត្តថ្វាយបង្គុំ»ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕សរស្មី

r (2) r (3) r-3-copy r-4-copy se-25-768x1024

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print