បាញ់កាំភ្លើងធំ​២១គ្រាប់សម្រាប់ពិធីចូលកាន់តំណែងប្រធានាធិបតីវ័យក្មេងបំ​ផុតក្នុងប្រវត្តិ​សាស្ត្របារាំង

ចែករំលែក៖

ប្រធានាធិបតីថ្មីបារាំង លោក Emmanuel Macron នៅថ្ងៃទី១៤ខែឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការណ៍ក្លាយទៅជា អ្នកស្នងដំណែងអតីតប្រធានាធិបតី ហ្វ្រាំងស័រ ហូឡង់។ ពិធីចូលកាន់តំណែងនោះ ធ្វើឡើង ដោយមានការបាញ់កាំភ្លើងធំ ២១គ្រាប់ផងដែរ ។ជាមួយគ្នានោះលេខសម្ងាត់ បរមាណូ ក៏ត្រូវបានប្រគល់ជូនម្ចាស់ថ្មីគ្រប់គ្រងជាងបន្តទៀត។
លោក ម៉ាក្រុង អាយុ៣៩ឆ្នាំ ក្លាយទៅជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្របារាំង ក្រោយពេលដែលធ្វើដំណើរនៅលើកម្រាលព្រំក្រហម ចាប់ដៃជាមួយ អតីតប្រធានាធិបតី ហូឡង់នៅវិមាន Elysées  នាថ្ងៃទី១៤ខែឧសភា តាម ប្រពៃណី នៃការផ្ទេរអំណាច។ ពិធីចូលកាន់តំណែងធ្វើឡើងនៅវេលាម៉ោង១០ព្រឹក (ម៉ោងក្នុងប្រទេសបារាំង)
ជាទូទៅ ភរិយាប្រធានាធិបតី គឺលោកស្រី Brigitte Trogneux នឹងត្រូវធ្វើដំណើរនៅលើកម្រាលព្រំក្រហមជាមួយស្វាមីក្នុងពិធីចូលកាន់តែំណែងនោះដែរ ប៉ុន្តែដោយសារតែ អតីត ប្រធានាធិបតីលោកហូឡង់ គ្មានភរិយា ទើប លោកស្រី Brigitte Trogneux ធ្វើដំណើរចូលទៅកាន់វិមាន Elysee មុនស្វាមីជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
លោកម៉ាក្រុង និងហូឡង់ នឹងជួបពិភាក្សា ជាសម្ងាត់ ស្តីពីបញ្ហា ជាតិ សំខាន់ៗរយៈពេលកន្លះម៉ោង ក្នុងពេលពិភាក្សា លោកហូឡង់នឹងប្រគល់លេខសម្ងាត់ឲ្យទៅលោកម៉ាក្រុង គ្រប់គ្រងបន្ត។
ក្រៅពីនេះ លោកហូឡង់ ក៏បានជូនលោកម៉ាក្រុង ធ្វើដំណើរ ទស្សនា ណែនាំ នៅក្នុងវិមាន ប្រធានាធិបតី និងរូងក្រោមដី នៅក្នុងវិមាននោះ ដែលជាទីបញ្ចាការ បរមាណូ របស់បារាំង។
ក្រោយពិធីផ្ទេរអំណាចជាមួយលោកហូឡង់រួចរាល់ ក៏មានការបាញ់កាំភ្លើងធំ២១គ្រាប់ជាការជូនពរ ។ នៅពេលនោះលោក ម៉ាក្រុងនឹងធ្វើដំណើរចេញតាមទ្វាដែក នៃវិមាន Elysées  ដែលមាន មាន់គក នៅពីលើ ជាតំណាងនៃប្រទេសបារាំង ជាច្រើនសតវត្សកន្លងមក។ ក្រោយពិធីរួចរាល់ក្បួនរថយន្តក៏បានដឹកប្រធានាធិបតីថ្មី ទៅទស្សនា ទីតាំងសំខាន់ៗមួយចំនួនក្នុងទីក្រុង។
ការងារដំបូងបំផុតដែលលោកម៉ាក្រុង ត្រូវធ្វើក្រោយពេលចូលកាន់តំណែង គឺរៀបចំគណរដ្ឋមន្ត្រី ឲ្យបានរួចរាល់។ដំបូងគឺជ្រើសរើសនាយករដ្ឋមន្ត្រី ។ នៅថ្ងៃទី១៥ខែឧសភា លោកម៉ាក្រុង នឹង មានតំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ភ្លាម ៗផងដែរ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះមានការផ្សះផ្សាអឺរ៉ុប ដែលកំពុងប្រឈមនឹងការបែកបាក់ក្រោយ អង់គ្លេសចាកចេញពីអឺរ៉ុប។ បារាំងនិងអាល្លឺម៉ង ជាប្រទេសដើរតួនាទីយ៉ាងសំខាន់របស់អឺរ៉ុប ៕សាធី
IMG_0869 IMG_0870 IMG_0872 IMG_0873

Journalists wait at the entrance of the Elysee presidential Palace to attend Emmanuel Macron's formal inauguration ceremony as French President on May 14, 2017 in Paris. / AFP PHOTO / POOL / Patrick KOVARIK

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print