ល្បែងបក្សីកីឡាត្រូវបានបង្រាប ដឹកនាំដោយលោកមេប៉ុស្តិ សុផល បញ្ញា មុនពេលទៅដល់ត្រូវបានក្រុមអ្នកលេងទាំងនោះរត់គេចបាតជើងសព្រាត

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ល្បែងបក្សីកីឡាដែលដុះស្លែជាយូរ យាណាស់មកហើយ នៅក្នុងស្រុកសៀមប៉ាង ឥឡូវត្រូវបានបង្ក្រាបក្រោមការបញ្ចារផ្ទាល់ ពីរលោកអធិការ ជឹម អេន នឹងដឹកនាំបង្ក្រាបដោយលោក សុផល បញ្ញា នៅចំណុចខាងលិចទួលប្រលានយន្តហោះ ខាងក្រោយស្ថានីប្រេងឥន្ធៈឈ្មោះ ជា ទ្រី ហៅធុង ហើយជាម្ចាស់អគ្គីសនី ប្រចាំស្រុក ស្ថិតក្នុងភូមិសៀម ប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង វេលាម៉ោង១០.៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧ ។

ប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងប្រជុលមាន់នៅចំណុចខាងលើ ក៍ដូចចាក់ភ្នាល់មាន់តាមប្រព្ធន័ អ៉ីនធឺណែក ដែលបើកលែងយ៉ាងសេរីគ្នានអ្នកបង្ក្រាប នៅក្នុងផ្ទះលក់ប្រេងរបស់លោកជា ទ្រី (ហៅធុង) បើកលេងរៀរាល់ល្ងាចសៅអាទិត្យ គ្មានអ្នកបង្ក្រាបនោះទេ។

ប្រភពដដែលបានបន្តទៀតថាៈ ល្បែងមាន់ជល់នេះមិនមែនទើបតែកើតមាននោះទេ គឺកើតមានជាយូរឆ្នាំមកហើយ ទើបតែពេលនេះត្រូវបានលោកអធិការបញ្ចាឲ្យកម្លាំងចុះបង្ក្រាបហើយ ដើម្បភូមិឃុំមានសុវត្ថភាព នឹងសូមឲ្យលោកអធិការបង្ក្រាបនៅល្បែងភ្នាល់មាន់ តាមអ៉ីនធឺណែក នៅចំណុចផ្ទះខាងលើ ដើម្បីជៀសវាងកើតអំពើរហឹង្សាក្នុងគ្រួសារ នឹងបង្កអសន្តិសុខដល់មួលដ្ឋាន នឹងសង្គមជាតិ។

តាមការឲ្យដឹងពីរលោកសុផល បញ្ញា មេប៉ុស្តិសេកុងបានឲ្យដឹងថា ក្នុងការបង្ក្រាបទីតាំងជល់មាន់ខាងលើ ត្រូវបានបែកការមុនដោយកម្លាំងលោកជាប់រវល់ ចុះធ្វើការស្រាវជ្រាវមួយករណីផ្សេងទៀត ទើបមានការយ៉ើតយ៉ាវត្រូវបានក្រុមអ្នកលេងល្បែងប្រជល់មាន់ទាំងនោះ រត់គេចខ្លួនបាត់អស់បន្សល់តែវត្ថុតាងមួយចំនួនរួមមានៈ 1កៅស៊ូព័ទ្ធសៃវៀន1ខ្សែ កៅអី5 កៅស៊ូអាប៉ោងនឹងកំណល់ចានអាប៉ោង1 មាន់1 កន្ទ្រកដាក់មាន់ពីរ រួមនឹងវត្ថុតាងសេស សល់ត្រូវបានដុតកំទិចចោល
លោកបន្តទៀតថា ការបង្ក្រាបទីតាំងជល់មាន់ខាង ដោយមានការបញ្ចាផ្ទាល់ ពីរអធិការជីម អេន លោកថានឹងបន្តបង្រាបឲ្យអស់រាល់បទល្មើសល្បែងស៉ីសង ទាំងឡាយដែលកើតមាន នៅក្នុងទឹកដីស្រុកសៀមបាងមិនឲ្យមានបន្តទៀត ៕ ដោយ មាស សុផាត

...

IMG_3311 IMG_3312 IMG_3313 IMG_3314 IMG_3315 IMG_3316 IMG_3317 IMG_3318 IMG_3319

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print