ខេត្តឧត្តរមានជ័យ ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ លោក ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តមានជ័យ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ស្រុកបន្ទាយអំពិល យកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា និងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់របើកដំបូល រំលំផ្ទៈសរុបចំនួន១០២គ្រួសារកន្លងទៅ ស្ថិតនៅក្នុងវត្តប្រាសាទរាជាទឹកជុំភូមិស៊ីលៀម ឃុំ គោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
អំណោយដែលផ្តល់ជូននាពេលនោៈ ដោយក្នុងមួយគ្រួសារទទួលបាន ឃីតមួយកញ្ចប់ ត្រីខមួយយួរ អង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ផងដែរ។
ក្នុងឱកាសនោៈដែរលោក ស ថាវី បានមានប្រសាសន៍នាំយកការផ្តាំផ្ញើរសាកសួរសុខទុកពីរសំណាក់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា សម្តេចកឹតព្រឹត្តបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីតែងតែយកចិត្តទុកដាក់ពីសុខទុក ជីវភាពការស់របស់បងប្អូនគ្រប់ពេលវេលា និងទីណាកន្លែងណាក៍ដោយ ដោយមិនគិតពណ៌ សម្បុរ និន្នាការនយោបាយឡើយ ។
លោកបានមានប្រសាសន៍បន្តទៀតថា ទោះជាអំណោយមានចំនួនតិចតួចក្តី តែវាអាចជួយសំរួលកាត់បន្ថយការលំបាក់បងប្អូនបានមួយគ្រាដែរហើយសូមអោយបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវប្រុងប្រយត្ន័ខ្ពស់ចំពោៈបាតុភូតធម្មជាតិនិងកើតមានគ្រប់ពេលវេលា ៕