ខេត្តកំពង់ស្ពឺ ៖ មនុស្ស៤នាក់បានស្លាប់ និង១៧ទៀតរងរបួសធ្ងន់និងស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកគ្នានៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើ បានបុករថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ (ឡានការ៉េ) ពាក់ស្លាកលេខភ្នំពេញ 2J-0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោង ទង បើកបរបញ្ច្រាសទិសគ្នាបណ្ដាឲ្យក្រឡាប់ ផ្ងាជើង រួចរថយន្តបែនក៏រេចង្កូតទៅបុករថយន្ត ដែលជនរងគ្រោះកំពុងជិះ ម៉ាកសាំយ៉ុង (ប្រភេទទេសចរណ៍) ពាក់ស្លាក លេខភ្នំពេញ 2Q-4362 បើកបរពីកើតមកលិច បណ្ដាលឲ្យស្លាប់៤នាក់ និងរបួស១៧នាក់ ក្នុងនោះស្រី១០នាក់ ។
អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ៕ ជាយក្រុង