នគរបាលប៉ុស្តិ៍បឹងកេងកង២ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍បឹងកេងកង២ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូចកាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចមុខផ្ទះលេខ៧០AB តាមផ្លូវ២៨៨ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ គង់ រិទ្ធិយ៉ាហៅតូ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលបង្គុប ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដោយមុនកើតធ្វើការឃាត់ខ្លួនជនសង្ស័យមុនកើតហេតុកម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្រ្តហើយមកដល់ចំណុចខាងលើប្រទះឃើញបុរសម្នាក់ដើរថ្មើរជើងហើយដោយមិនមែនជាអ្នរស់នៅក្នុងមូលដ្ឋានមានការសង្ស័យឃាត់សាកសួរនាំនិងឆែកឆេរត្រួតពិនិត្យក៏រកឃើញក្រាមសថ្លា១កញ្ចប់ធំល្មមនៅក្នុងហាបា៉វខោមុខខាងស្ដាំសង្ស័យមានសារធាតុញៀនហើយក៏ឃាត់យកមកបុ៉ស្តិ៍ដើម្បីសាកសួរនាំ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង២នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

...

IMG-20170515-WA0034 IMG-20170515-WA0033

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print