ភ្នំពេញ ៖ ហាងលក់នូវស្បែកជើងកាបូបព្រមទាំងគ្រឿងតុបតែងលម្អជាច្រើនមុខសម្រាប់ស្ត្រីម៉ាក Charles & Keith បានបង្កើតកិច្ចសហការមួយជាមួយនិងវិចិត្រករផ្នែកគំនូរនារីខ្មែរ គឺអ្នកនាង Lisa Mam ដើម្បីគូរគំនូរដ៏ស្រស់ស្អាត និងទាកទាញនៅលើផលិតផលដើម្បីបង្កើតភាពស្រស់ស្អាតកាន់តែខ្លាំង។
កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៧នេះនៅក្នុងហាងCharles& Keithនៅបណ្តោយមហាវិថីសីហនុក្រោមវត្តមានអតិថិជនជាច្រើនកុះករ។ Charles& Keith ត្រូវបានគេដឹងថា ជាគឺជាម៉ាកសញ្ញាល្បីល្បាញ និងត្រូវបានលក់ជាច្រើនប្រទេសនៅលើសាកលលោក បូករួមទាំងកម្ពុជា។ ស្របពេលខួបនៃការបើកដំណើររយៈពេលពីរឆ្នាំនៅកម្ពុជានេះផងដែរ ហាងមួយនេះបានបង្កើតឲ្យមានការរៀបចំកម្មវិធីដ៏ប្លែកមិនធ្លាប់មានគឺការអញ្ជើញវិចិត្រករនារីខ្មែរល្បីឈ្មោះលើឆាកអន្តរជាតិ គឺអ្នកនាងLisa Mam ដើម្បីគូរនូវគំនូរស្រស់ស្អាតទាក់ទាញលើផលិតផលម៉ាកសញ្ញា របស់ខ្លួន។
យុទ្ធនាការគូរគំនូរនេះត្រូវបានគេហៅថា Charleskeithcuratesដែលជាយុទ្ធនាការច្នៃប្រឌិតហ្វេសិន សម្រាប់រដូវក្តៅ និងរដូវស្លឹកឈើជ្រុះនិងត្រូវបានបណ្តាប្រទេសជាច្រើននៅលើពិភពលោកបានធ្វើឡើង។ នៅកម្ពុជា Lisa Mam ត្រូវបានគេស្គាល់ថាជាវិចិត្រករតាមដងផ្លូវនោះបានដាក់បញ្ចូលនូវទេពកោសល្យ ស្នាដៃ និងការលាយបញ្ចូលគ្នានូវភាពរស់រវើកនៃវប្បធម៌ខ្មែរ និងស្នាដៃនៃភាពទាន់សម័យរបស់ខ្លួនលើផលិតផលដែលអាចទាក់ទាញអតិថិជនបានជាច្រើន។
អ្នកនាង Lisa បានបញ្ជាក់ថា វាគឺជាសិល្បៈនៃការលាយបញ្ចូលគ្នាដ៏ប្លែក និងអស្ចារ្យដែលអាចឲ្យពិភពលោកបានយល់កាន់តែច្បាស់អំពីវប្បធម៌ខ្មែរក្នុងសម័យទំនើបបច្ចុប្បន្ន។ អ្វីដែលនាងស្រមើស្រមៃចង់បង្ហាញនូវពេលនេះគឺសម្រស់ស្រស់ស្អាតរបស់អប្សរា និងសម្រស់ដែលជាវិញ្ញាណទេវតំណាងឲ្យស្រី្តពពក និងទឹកនោះ។
គួរបញ្ជាក់ដែរថា Charles& Keith គឺជាម៉ាកសញ្ញាផលិតផលល្បីល្បាញមួយនៅលើពិភពលោកដែលមានផលិតផលជាច្រើនពិសេសស្បែកជើងកាបូប គ្រឿងអលង្ការ ខ្សែក្រវាត់ វ៉ែនតា និងគ្រឿងតុបតែងលម្អអេឡិចត្រូនិចជាច្រើនប្រភេទទៀត ៕ វឌ្ឍនា