រន្ទះបាញ់បណ្តាលឲ្យស្រីម្នាក់ស្លាប់ និងម្នាក់ទៀតសន្លប់ពេលអង្គុយក្រោមផ្ទះមេឃកំពុងភ្លៀង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់និងស្ត្រីម្នាក់ទៀតបានសន្លប់បាតើស្មារតី ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗនៅឯមណ្ឌុលសុខភាព ។ ករណីនេះកើតឡើងដោយសាររន្ទះបាញ់ពេលជនរងគ្រោះអង្គុយលេងក្រោមផ្ទះ ពេលមេឃកំពង់ភ្លៀង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

មន្ត្រីនគរបាលស្រុកចុងកាល់បាននិយាយថា៖មុនពេលកើតហេតុស្ត្រីរងគ្រោះទាំង២នាក់បានអង្គុយក្រោមផ្ទះនិយាយលេង ស្របពេលមេឃកំពុងភ្លៀងលាយឡំនិងផ្គររន្ទះ។មួយសន្ទុះក្រោយមកស្រាប់តែគរឭស្នូររន្ទះបាញ់ផាំងបណ្តាលអោយស្ត្រីទាំង២នាក់ដួលនៅលើដី ភ្លាមៗនោះក្រុមគ្រួសារនិងញាតិជិតខាងបាននាំគ្នាទៅមើល ស្រាប់តែឃើញជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់ទៀតសន្លាប់បាត់ស្មារតី។ចំពោះជនរងគ្រោះដែលសន្លប់ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមណ្ធុលសុខភាពចុងកាល់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះសួស ណូតភេទស្រីអាយុ៥៤ ចំណែកជនរងគ្រោះដែលសន្លប់មានឈ្មោះជា លាវ ភេទស្រីអាយុ៤៧ឆ្នាំ ជនរងគ្រោះទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។សាកដពក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យរួចបានប្រគល់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់ស្របពេលរដូវវស្សាបានចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់គ្រប់ទីកន្លែង មានលាយឡំនិងបាតុភូតផ្គររន្ទះផង ដែលករណីនេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវធ្វើការប្រុងប្រយត្ន័ពិសេសត្រូវរកកន្លែងសុវត្ថិភាពដើម្បីការ ពារអាយុជីវិត ៕

...

0e5019d9-8a0b-4b37-92f6-18aafada3808 10e3ff64-1789-444a-891c-941edafcaaf2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print