កុមារីអភ័ព្វម្នាក់ លង់ទឹកទន្លេមេគង្គស្លាប់ ឪពុកម្តាយបានត្រឹមយំសោគសង្រេង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កុមារីអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតគួឲ្យអណោចអធម៍ដោយសារលង់ទឹកទន្លេរមេគង្គ ខណៈពេលចុះទៅតាមអ្នមភូមិលាងប្រហុក ។

ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣នឹង៤៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចទន្លេតូច ក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឈាង ស្រីនាង អាយុ៩ឆ្នាំ មានឪពុកឈ្មោះ ពន្លក និងម្ដាយឈ្មោះ វ៉ាន់ សេងហ៊ន់ ដែលមានទីលំនៅនៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ហើយមុនពេលកើតហេតុ អ្នកភូមិបាននាំគ្នាធ្វើ ត្រីប្រហុក រួចគេយកទៅលាងសម្អាតនៅមាត់កំពង់ទន្លេតូច ពេលនោះក្មេងស្រីរងគ្រោះក៏ដើរមកជាក្មេងៗក្នុងភូមិនិងបានងូតទឹកលេងជាមួយគ្នាបណ្ដាលឲ្យ លង់ទឹកស្លាប់ ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។

ករណីនេះក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកត្រួតពិនិត្យ និងធ្វើរកោសល្យវិច័យលើសពក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  វណ្ណះ

...

02b1128f-38fd-40ef-b386-bbc388a5615f c4018111-34f9-4a77-9899-ade5b15c1d9c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print