បងស្រីបង្កើតយកកាំបិតកែច្នៃ កាប់ប្រហារជីវិតប្អូនប្រុសដោយសាររឿងសត្វមាន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្អូនប្រុសបានដេកដួលប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់ ដោយសារស្នាដៃបងស្រីបង្កើតបានប្រើប្រាសកាំបិត្តកែច្នៃរបស់ជនរងគ្រោះជា(ប្អូន)ជាអាវុធ ព្រោះតែផ្ទុះអំពើរហឹង្សាមួយនៅក្នុងគ្រួសារ ដោយជម្លួសនេះផ្ដើមរឿងចេញពីសត្វមាន់។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ និង៤៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយ (វត្តរលាប) ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ ផាត ជា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។ ចំណែកឃាត់កដែលបានប្រើប្រាសកាំបិតកែច្នៃជាអាវុធត្រូវបានគេស្គាល់ឈ្មោះ ផាត មួយ ភេទស្រី អាយុ ២៩ឆ្នាំ(ចាប់ខ្លួន)សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ(ស្លាប់)។

ប្រភពព័ត៌មានខាងលើបន្តថា ក្រោយកើតហេតុកម្លាំងស្ថាប័នពាក់ព័ន្ធបានចុះដល់កន្លែង ដើម្បីធ្វើការស្រាវជ្រាវចាប់យកវត្ថុតាងនៅក្នុងហេតុការណ៍នេះ លទ្ធផល៖ ឃើញថាមូលហេតុផ្ដើមចេញពីការទំនាស់រឿងសត្វមាន់ ខណៈដែលជនរងគ្រោះជាអ្នកប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន និងតែងតែអុកឡុកនៅក្នុងគ្រួសារឥតស្រាកស្រាននាពេលកន្លងមក ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ(ផាត ជា)បានមករកចាប់សត្វមាន់ទៅធ្វើម្ហូបក្លែមជាមួយមិត្តភ័ក្រ ខណៈនោះបងស្រី(ឃាត់ក)ប្រាប់ថាសត្វមាន់លក់អស់ហើយដើម្បីផ្សំលុយ យកទៅបង់បំណុល(អង្កការ) ទើបបង្កជាទំនាស់ទាស់ទែងគ្នាតឹងសរសៃក៍ឈានដល់ផ្ទុះហឹង្សាបែបនេះ ឃាតកដៃដល់ជា(បងស្រីបង្កើត) មានជំងឺ(ស្ត្រី)ប្រចាំកាយ ហើយបានប្រើប្រាសកាំបិតកែច្នៃជារបស់ជនរងគ្រោះជា(ប្អូន)ជាអាវុធ បានកាប់លើប្អូនប្រុសបង្កើតច្រើនកាំបិតបណ្ដាលឲ្យជនរងគ្រោះជាប្អូនស្នាមរបួសចំនួន ១០កន្លែង ធ្វើឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់។

ប្រភពព័ត៌មានរាយការណ៍ដដែលខាងលើបន្តទៀតថា ជនសង្ស័យជាឃាតកជាបងស្រីបង្កើតនឹងជនរងគ្រោះ សមត្តកិច្ចនគរបាលបានឃាត់ខ្លួនយកទៅអធិការនគរបាលស្រុកនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕ បឹុម ពិន

...

59a1d4c2-b33a-4e6f-a501-640921373f1a 917b9f07-c3ef-497e-9ebd-2aac27f6f123 8128a303-e440-4c91-a9ad-217087c5b1e1 a59e417b-8923-4614-9909-971b9720904f a338e1ab-9987-4979-ae75-a04dfde135b2 af37f0bf-b0fb-423d-a3a4-94e25c4cd791 eb0f92ba-5558-4b3b-bc96-e9ba887b3251

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print