លោក អូស្មាន ហាស្សាន់ និងសកម្មជន គណៈ ចលនា សាសនិកឥស្លាម បក្សប្រជាជនកម្ពុជា ខេត្តកោះកុង ប្ដេជ្ញាអនុវត្ដតាមអនុសាសន៏សម្ដេចតេជោសែន ត្រូវតែឈ្នះការបោះឆ្នោតខាងមុខ

ចែករំលែក៖

ខេត្តកោះកុង ៖ លោក អូស្មាន ហាស្សាន់  សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា  បានបញ្ជាក់ថា ៖ គណៈចលនាសាសនិក ឥស្លាមគណ បក្សប្រជាជនកម្ពុជា ខេត្ត កោះកុង  សូមបងប្អូនបន្ដ គាំទ្របោះឆ្នោតជូន គណ បក្សប្រជាជនកម្ពុជា ឈរលេីអនុសាសន៏ ប្ដេជ្ញាយ៉ាងមុះមត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្ស ប្រជាជនកម្ពុជាដែលលេីកឡេីងថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ  ។

លោក អូស្មាន ហាស្សាន់ បានធ្វើការអំពាវនាវ បែប នេះ ខណៈលោក ទទួល ជួបសំនេះសំណាល ជាមួយសមាជិក សកម្មជន ជាង៥០០នាក់  ធ្វើឡេីងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង  នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧  ពិធីនេះ ក៏មានការរៀបចំ ប្រកាស ទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក គណៈចលនាសាសនិកឥស្លាមរបស់គំបក្សប្រជាជនកម្ពុជា ដែលមានវត្តមានជាសហអធិបតីដោយ លោក ប៊ុន លេីតអភិបាលនៃគណៈអភិបាលខេត្តកោះកុង និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។

លោក ប៊ុន លេីត   បានបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រជាជនកម្ពុជាពីថ្នាក់លេីដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រៈសស្រាំដេីម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ  តែទោះបីយ៉ាងណាការខ្វះចន្លោះ រឺធ្វេីអោយមានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មេីគ្នានោះដែរ។ ទោះបីយ៉ាងណាក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសេីរនូវសម្លេងគាំទ្រយ៉ាងច្រេីនលេីសលប់របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលេីលំដាប់ថ្នាក់លេខមួយក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បាមកោតសរសេីរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិកសមជិកាគណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហេីយសូមអោយបន្តនូវកិច្ចខំប្រឹងប្រែង នេះសម្រាប់អាណត្តិជាបន្តបន្ទាប់។ មានប្រសាសន័ផ្តាំផ្ញេីជូនថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិការគណៈចលនា ក្នុងឱកាសនេះដែរ លោកប្រធានគណៈចលនាសាសនិកឥស្លាម លេីកឡេីងថា សូមកុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយេីងត្រូវឈរនៅលេីគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពាតស៊ូដោះស្រាយរាល់កង្វល់របស់សហគមន៍។

ក្នុងឱកាសនោះដែរលោកក៏បានលេីកឡេីងពីការកសាងប្រទេសពីបាតដៃទទេនិងការលះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង ការរីកចំរេីននូវសាមិទ្ឋផលនានាគ្រប់វិស័យដុះដាលទូទាំងប្រទេសហេតុនេះការតបស្នងសងគុណដែលសាកសមបំផុតគឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្តឹក្សា ឃុំសង្កាត់ ដែលនៅសល់តែប៉ុន្មាន  ថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ខាងមុខនេះ ៕    ដោយ ៖ សំរិត 

...

unnamed (6) unnamed (7) unnamed (8) unnamed (10) unnamed (11) unnamed (12) unnamed (13) unnamed (14)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print