នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៦៤កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៦៤កញ្ចប់តូចកាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុច មុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣)  ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី ៣២ ភុមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ  ហ៊ី  តារា ហៅ ភណ្ឌ័ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៣៩៥ ផ្លូវ ២៧១ ក្រុម ៩ ភូមិ ១ សង្កាត់ផ្សារដើមថ្កូវ មុខរបរ ជាងដែក ។

ដោយមុនកើតធ្វើការឃាត់ខ្លួនជនសង្ស័យមុនកើតហេតុកម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្រ្តហើយមកដល់ចំណុចខាងលើប្រទះឃើញបុរសម្នាក់ម៉ូតូសង់កូរេសេ១០០ពណ៍ក្រហមពាក់ស្លាកលេខតាកែវ១E ៥៧៦៥ហើយដោយមិនមែនជាអ្នរស់នៅក្នុងមូលដ្ឋានមានការសង្ស័យឃាត់សាកសួរនាំនិងឆែកឆេរត្រួតពិនិត្យក៏រកឃើញក្រាមសថ្លាស។
សមត្ថកិច្ចដកហូតបាន ៖
– ម្ស៉ៅក្រាមសថ្លា ៦៤ កូនកញ្ចប់ ទុកនៅក្នុងកូនថង់ប្លាស្ទិក នៅក្នុងអាវយឹតដៃខ្លីពណ៏ខៀវលាយក្រហមហាលលើស្នួលក្រោយខ្នងជនសង្សយ័ ។
-កូនថង់ប្លាស្ទិកមួយចំនួន
– ប្រអប់ជរ័ ពណ័ផ្ទៃមេឃ ០១
– អាវយឺតដៃខ្លី ពណ័ខៀវលាយក្រហម ០១
-ទូរសសព្ទ័សេរីចាស់០១
_កាបូមលុយ០១
_លុយដុល្លា៣០
_អត្តសញ្ញាណប័ណ្ណខ្មែរ០១
_ដេកកេះ០១
_ម៉ូតូសង់កូរេសេ១០០ពណ៍ក្រហមពាក់ស្លាកលេខតាកែវ១E ៥៧៦៥ហើយក៏ឃាត់យកមកបុ៉ស្តិ៍ដើម្បីសាកសួរនាំ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

...

IMG-20170515-WA0046 IMG-20170515-WA0045 IMG-20170515-WA0047 IMG-20170515-WA0044

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print