ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្ មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ០៤នាក់ រថយន្តចំនួន ០១គ្រឿង ម៉ូតូ ០១គ្រឿង បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ខណៈមានជំលោះ ពាក្យសម្តី ឌឺដង ដាក់គ្នាទៅវិញទៅមក រួចក៏ វាយ ទៅវិញ ទៅមក ដោយ ដៃ បណ្តាលឱ្យភាគីម្ខាងទៀតរបួសបែកក្ បាលរបួស(ធ្ងន់) រួចយកមកធ្វើការសួរនាំ នៅការិយាល័យជំនាញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ ង ១៥ និង ០០ នាទី រសៀលថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក វរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ ឌកងរាជអាវុធហត្ថខេត្តសៀមរាបបា យអោយដឹងថា ក្រោយពីមានពលរដ្ឋរាយការណ៍មកឱ្ យកម្លាំងការិយាល័យកងរាជអាវុធហត្ ថខេត្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលវាយគ្នា ទៅវិញ ទៅមក បណ្តាលឱ្យជនរងគ្រោះ(ភាគីម្ខាងទៀ ត)រងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់ រួចបញ្ជូនទៅមន្ទីពេទ្យភា្លមៗ។
លោកបានបន្តថា ជនសង្ស័យទាំង៣នាក់ ទី១/ ឈ្មោះ កែវ ឆ យ៉ា ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ទី២/ ឈ្មោះ យឺន សំអាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ទី៣/ ឈ្មោះ ចេង ចាន់លុច ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ខោអាវជជុះ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែក ជនរងគ្រោះ មាន ឈ្មោះ កែវ រតនា ភេទប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេ តុខាងលើ ។មូលហេតុ មានជំលោះពាក្យសម្តីឌឺដង ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសា ងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុន រិទ្ធី