លោក អូស្មាន  ហាស្សាន់ ៖ បានជំរុញឲ្យ សមាជិក CPPពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ កុំភ្លេច គាំទ្រស្លាកសញ្ញាដែលមានរូបទេវតាបាចផ្កា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដេីម្បីពង្រឹងកម្លាំងគណៈចលនាសាសនិកស្លាម CPP ក្នុងការគៀងគរកម្លាំងពីមហាជនឲ្យ គាំទ្រក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ដែលនៅសល់ជាងកន្លះខែទៀតនោះ លោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ ចលនាសាសនិកឥស្លាមCPP  បានបញ្ជាក់ថា៖ លេខរៀងរបស់CPP ខុសគ្នានៅឃុំ សង្កាត់នី មួយៗ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ តែកុំភ្លេចថា ស្លាកសញ្ញាដែលមានរូបទេវតាបាច ផ្កា នៅតែជាសញ្ញារបស់គណបក្ស ប្រជាជនកម្ពុជា ។

មានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧  ក្នុងឱកាសដែល លោកប្រធានគណៈចលនា បានអញ្ជេីញ សំណេះសំណាលប្រកាសទទួលស្គាល់ថ្នាក់ ដឹកនាំ សមាជិក  គណៈ ចលនាសាសនិកឥស្លាម ខេត្តព្រះសីហនុ នៅទីតាំងវិហារឥស្លាមភូមិបន្ទាយព្រៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមជា អធិបតី លោក ជាម ហ៊ីម សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការCPP ខេត្តព្រះសីហនុ និងមាន វត្តមានសុទ្ឋសឹងជាសកម្មជន លោកគ្រូអ្នកគ្រូខ្មែរឥស្លាម ថ្នាក់ដឹកនាំសមាជិក  គណៈចល នា CPP ទូទាំងខេត្តព្រះសីហនុចំនួន ៣៣០នាក់។

លោក អូស្មាន ហាស្សាន់ ក៏បានជម្រាបដល់ថ្នាក់ដឹកនាំ សមាជិក  និង សកម្មជន គណៈចលនាសាសនិកឥស្លាម CPPទូទាំងខេត្តព្រះសីហនុ អោយជួយរំលឹកមហាជនទូទៅ ស្តីពីកាលបរិច្ឆេទកំណត់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧និយាយរួមនៅសល់តែ ១៩ថ្ងៃទៀតប៉ុណ្ណោះ។ ដូចច្នេះត្រូវ រំលឹក ពួកគាត់ អោយបានជ្រាប និងត្រៀមខ្លួនសម្រាប់ថ្ងៃនោះ បេីមាន គម្រោងណាមួយនៅថ្ងៃនោះ ចាំបាច់ត្រូវរំសាយ និង លេីកពេល ធ្វេីយ៉ាងណាអោយខ្លួនបានទៅបំពេញតួនាទីជាពលរដ្ឋ ល្អ ដេីម្បីបោះឆ្នោតជ្រេីសរេីសមេដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រោះក្រុមប្រឹក្សាឃុំសង្កាត់គឺជាអង្គបោះឆ្នោត ដែល ឈានដល់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ក្រុង នឹងបោះឆ្នោតព្រឹទ្ឋសភា។

នៅចំពោះមុខសកម្មជន សមាជិក សមាជិការ គណៈចលនាសាសនិកឥស្លាមCPP  ខេត្តព្រះសីហនុ លោកអូស្មាន ហាស្សាន់ បានសម្តែងសុទិដ្ឋិនិយមចំពោះលទ្ឋផលបោះឆ្នោតសភាអាណត្តិទី៥ ដែលសាសនិកឥស្លាមទូទាំងប្រទេសសម្រេចបានសម្លេងគាំទ្រ គណបក្សប្រ ជាជនយ៉ាងច្រេីនលេីសលប់ជាប់លំដាប់ថ្នាក់លេខ១ ទូទាំងប្រទេស ចំណែកសម្លេងឆ្នោតCPP ពីសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ ក៏ទទួលបានសម្លេងយ៉ាងច្រេីនលេីសលប់ គិតជាមធ្យមទូទាំងប្រទេស គឺជាប់៧៤% ដែលជាប់លំដាប់ថ្នាក់លេខ៨ បេីប្រៀបនឹងខេត្តផ្សេងៗ ទូទាំងប្រទេសដែលមានសម្លេងខ្មែរឥស្លាមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា  ៕

image6 image7 image3 image1 image5 image9 image4 image8

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print