ខេត្តកំពង់ធំ ៖ ជនល្មើស៧នាក់និងវត្ថុតាងរណាយន្តមួយចំនួនត្រូវបានកម្លាំងមន្ទីរបរិស្ថានខេត្តកំពង់ធំចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត បន្ទាប់ពីជនសង្ស័យទាំង៧នាក់នេះ បានលួចចូលទៅកាប់រានដីព្រៃនៅដែនអភិរក្សជំរកសត្វបឹងពែនិងតំបន់ព្រៃឡង់កាលពីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ នៅក្នុងស្រុកសណ្តាន់និងស្រុកស្ទោង។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា!នៅយប់ថ្ងៃទី១២និងថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧សមត្ថកិច្ចដែលឈរជើងការពារនៅតំបន់ព្រៃឡង់បានចុះល្បាតតាមគោលដៅ ក៏ប្រទះឃើញជនសង្ស័យមានគ្នាមួយក្រុមធំ ប្រហែលជាង២០នាក់ កំពុងតែធ្វើសកម្មភាពលួចអារឈើ នៅចំនុច ឃុំមានរិទ្ធ ក្នុងតំបន់ព្រៃឡង់ ស្រុកសណ្តាន់!ខណៈពេលនោះក្រុមជនសង្ស័យបានរត់ចែកជើងគ្នា នៅសល់តែមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូតយកវត្ថុតាងជាក់ស្តែងភ្លាមៗដែលមានរណាយន្ត ចំនួនបីគ្រឿងនិងគោយន្តកន្រ្តៃ១គ្រឿងសម្រាប់ធ្វើសកម្មភាពកាប់រៀនដីព្រៃនិងកាត់ឈើ!បន្ទាប់សមត្ថកិច្ចនៅការពារដែនជម្រកសត្វបឹងពែ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត បញ្ជូនយកទៅសាកសួរនៅមន្ទីរបរិស្ថាន ចាត់ការបន្ត។
លោក តុបកក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា!ជនសង្ស័យ១ឈ្មោះថៃ ដន ភេទប្រុស អាយុ៣១ឆ្នាំរស់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ទី២ ឈ្មោះខុម លឿម ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅឃុំប្រឡាយ ស្រុកស្ទោង ទី៣ឈ្មោះបាត់ឃ្លី ភេទប្រុសអាយុ៥១ឆ្នាំនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ!និងទី៤ឈ្មោះ ឌី ភាព អាយុ៣៧ឆ្នាំនៅស្រុកសណ្តាន់ ចំនែកជនសង្ស័យ៣នាក់ទៀត ឆ្លងដែនមកព្រះវិហារចូលអារឈើនៅក្នុងដែនព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពងធំ ១ឈ្មោះស្វាយសៅ ភេទប្រុសអាយុ៣៣ឆ្នាំនៅស្រុកជាយសែន ខេត្តព្រះវិហារ ២ឈ្មោះចន សាន ភេទប្រុសអាយុ២៦ឆ្នាំ៣ឈ្មោះអឿនពុទ្ធ ភេប្រុស អាយុ២៩ឆ្នាំនៅស្រុករវៀង ខេត្តព្រះវិហារ។ សមត្ថកិច្ចបានបន្តថា! ជនសង្ស័យទាំងអស់ខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ ចាត់ការបន្តតាមផ្លូវច្បាប់។
រហូតមកដល់រសៀលថ្ងៃដដែលនេះ លោក ឃនសុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងជាចៅក្រមស៊ើបសួរបានចេញដឺការបង្គាប់ឲ្យឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ៕ ប៊ុនរិទ្ធី