ចេញពីផឹកស្រវឹងដូចគ្នា បើកម៉ូតូបាត់បង់ភាពម្ចាស់ការ បុកគ្នាយ៉ាងពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់៤នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ម៉ូតូ២គ្រឿងមានអ្នករួមដំណើរជាមួយ អ្នកបើកស្រវឹងដូចគ្នា ក្នុងទិសដៅបញ្ច្រាសបានបុកគ្នាយ៉ាងពេញទំហឹង ខ្លះខ្ទាត ផ្លោង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ ត្រង់ចំណុចមុខដីភូមិឈ្មោះ រុន រុំ ស្ថិត នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។

ភាគីម្ខាងជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ៅ ចំនិត ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានស្លាប់នៅកន្លែងកើតហេតុ រួមដំណើរ ដោយឈ្មោះ ហេង ណាចា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នា រងរបួសធ្ងន់ ។

ភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1A-1057 បើកបរដោយឈ្មោះ ស៊ាន សុខអ៊ាន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរនៅភូមិដាផ្សារ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ រួម ដំណើរ២នាក់ ១-ឈ្មោះ ហ៊ន់ វ៉ាន់ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរនៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ និង ឈ្មោះ ម៉េង ធិ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរនៅភូមិដាលិច ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ។

សាក្សីបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា ភាគីទាំង២ទើបចេញពីកន្លែងផឹកស៊ី បើកម៉ូតូក្នុងស្ថាន ភាពស្រវឹងដូចគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា ។ លុះធ្វើដំណើរមកដល់ចំណុចត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ១៣៨-១៣៩ មុខដីភូមិឈ្មោះ រុន រុំ ស្ថិត នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្រាប់តែបុកគ្នាយ៉ាងពេញ  ទំហឹងបណ្តាលឲ្យខ្ទាត និងផ្លោងបណ្តាលស្លាប់ម្នាក់នៅកន្លែងកើតហេតុភ្លាមៗ និង៤នាក់ទៀតរងរបួសធ្ងន់ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញអះអាងថា កើតឡើងដោយសារពួកគេបើកបរក្នុងស្ថានភាពស្រវឹងដូចគ្នា បាត់បង់ភាពម្ចាស់ការ ទើបបង្កឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់យ៉ាងនេះ ៕ វណ្ណះ

...

eaf8f74c-2725-472e-9741-365237f244c1 3d20da3f-c98a-4781-a8ec-667e593d65e6 f0ebd617-273a-4bb9-92ac-b4d48879ad60 09386fd3-8a60-4ff4-a23c-14f05ff23f1f 80477751-dd50-4d62-90ae-26a63752358a ce1ddd0e-4702-4689-bc6b-6d4c4af40b5c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print