ឡើងឋានសួគ៌បានសម្រេចម្តងហើយ ស្រាប់តែមានជនទី៣ឃើញបែកការណ៍ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

 ខេត្តកណ្តាល ៖ មានឱកាសល្អល្បួងលួងលោម រហូតក្មេងស្រីអនីតិជនមានចំណង់ផ្លូវភេទរួមរ័ក្សបានម្តងហើយ តែត្រូវជនទី៣ឃើញ ក្មេងស្រីភិតភ័យក៏រត់មកជួបម្តាយៗសួរនាំមកប្តឹងទៅនគរបាលប៉ុស្តិ៍ឈើទាល ចុះឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ករណីនេះបានកើតនៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២ និង ៣០នាទី ។

ជនសង្ស័យឈ្មោះ រិន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកក្មេងស្រីរងគ្រោះជាអនីតិជន ឈ្មោះ អឿន សុខភា អាយុ ១២ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿងបានឲ្យដឹងថា ជនសង្ស័យនិងក្មេងស្រីមិនទាន់គ្រប់អាយុមានទំនាក់ទំនងស្នេហានឹងគ្នា ។ លុះដល់ថ្ងៃ កើតហេតុ ជនសង្ស័យបានជិះម៉ូតូមកកន្លែងរោងការមួយកន្លែង នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ដើម្បីមកមើលគេរាំលេង ។ ក្មេងស្រីរងគ្រោះបានទូរស័ព្ទឲ្យជនសង្ស័យមកយកសាច់ក្លែម នៅក្បែររោងការ បន្ទាប់មកជនសង្ស័យក៏ឃាត់ក្មេងស្រីរងគ្រោះឲ្យនៅនិយាយគ្នាលេងសិន កុំអាលទៅវិញអី ។

មានឱកាសល្អ ជនសង្ស័យឆ្លៀតទៅស្ទុះឱបថើបក្មេងស្រីរងគ្រោះ ធ្វើអោយនាងមានចំណង់ផ្លូវភេទ ក៏ព្រមព្រៀង រួមភេទបានសម្រេចតែម្តង  ខណៈកំពុងឡើងឋានសួររួចរាល់ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ ណីត បានឃើញ ធ្វើឲ្យក្មេងស្រីរងគ្រោះភិតភ័យ ក៏រត់មកជួបម្តាយនៅរោងការ បន្ទាប់មកម្តាយបានសួរនាំរួចបានដាក់ពាក្យបណ្តឹង ផ្ទាល់មាត់នៅនគរបាលប៉ុស្តិ៍ឈើទាល ។

ក្រោយទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីម្តាយក្មេងស្រីរងគ្រោះ កម្លាំងប៉ុស្តិ៍ឈើទាលបានចុះទៅឃាត់ខ្លួនជន សង្ស័យ នៅទីតាំងកើតហេតុស្ថិតក្នុងឃុំកំពង់ស្វាយ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាម នីតិវិធី  ៕ ដោយ ៖ សារ៉េន

...

K-b6b1-45d0 4bae47a1-9a20-46f6-b6d4-d251613ba411

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print