Drone swarms ជាប្រភេទ drone តូចៗហោះជាហ្វូង អាចត្រូវបានប្រើច្រើនមុខដូចជា ដូចជាការបង្កើត Hologram ដាក់នៅលើការបង្ហាញ Super Bowl halftime show ឬ ការប្រមូលទិន្នន័យស៊ើបការណ៍យោធា ។ បញ្ហាមួយជាមួយ ក្រុម quadcopters ប្រតិបត្តិការធ្វើសមយុទ្ធមួយដែ លនៅជិត គឺថាវាអាចធ្លាក់នៅពេលដែលពួកគេប៉ះ ឬ ហើរនៅក្រោមការគ្នាទៅវិញទៅមក។ ពួកអ្នកស្រាវជ្រាវនៅវិទ្យាស្ថា នបច្ចេកវិទ្យា Georgia បានរកឃើញវិធីមួយដើម្បីជៀសវាងពី បញ្ហាទាំងពីរនេះ ដោយបង្កើតតំបន់ការពារកុំអោយប៉ះ ទង្គិចនៅជុំវិញ drone តូចៗ ដូច្នេះពួកគេនឹងមិនប៉ះគ្នានោះទេ ។ ពួកគេបានធានាថា drone ដែលមានរូបរាងតូចៗនោះនឹងមាន ក្បាលមូលនៅពីលើវា ដូច្នេះវានឹងមិនហោះចូលទៅក្រោ មយន្តហោះ drone មួយផ្សេងទៀត ហើយនិងមិនជាប់ក្នុងចរន្តខ្យល់ របស់ខ្លួនវានោះទេ។
សិស្សបណ្ឌិត លោក Li Wang គិតថាក្បាលមូលៗនៅខាងលើរបស់ drone នេះត្រូវតែមានកម្ពស់ប្រាំដងនៃ អង្កត់ផ្ចិតពីគ្រឿងម៉ាសុីនផ្នែ កវិលមួយទៅមួយទៀត ដោយនៅពីលើ drone មួយផ្សេងទៀត។ ការចន្លោះបញ្ឈរ 0,6 ម៉ែត្រ នឹងធានាថា ក្រុម drone quadcopters អាចជៀសវាងការប៉ះទង្គិចគ្នាដោយប្ រការណាមួយ ។ សំណុំនៃវិធីដោះស្រាយការផ្តល់នូ វសមត្ថភាពក្នុងការបត់បែនយ៉ាងរហ័ សចេញពីផ្លូវនៅពេលដែលពួកគេបា នរកឃើញ យន្តហោះ drone មួយទៀតនៅកៀកពេក ឬ នៅខាងលើពួកវា ។ ឥឡូវនេះ drone swarms បានឃើញស្ទើរគ្រប់ទីកន្លែង ពួកគេនឹងត្រូវការប្រព័ន្ធបែបនេះ ដើម្បីរក្សាសុវត្ថិភាពមនុស្ស ក៏ដូចជាខ្លួនផងដែរ។ វាមិនមែនជាការងាយស្រួលទេ សម្រាប់មនុស្សម្នាក់អាចគ្រប់គ្ រង drone រាប់សិបគ្រឿងក្នុងពេលតែមួយនោះទេ ។ នោះហើយជាមូលហេតុដែលយើងត្រូវកា រម៉ាស៊ីន ដើម្បីដោះស្រាយវាចេញដោយខ្លួនឯង នេះជាការបកស្រាយដោយលោក Magnus Egerstedt នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យា Georgia នៃ Robotics and Intelligent Machines ។
ក្រុមការងារមួយផ្សេងទៀតនៅមន្ទី រពិសោធន៍កំពុងស្វែងរកមធ្យោបាយ សម្រាប់ ឧបករណ៍ហោះមានកង្ហារស្វយយ័តដើម្ បីរកស្រាវជ្រាវ និង ប្រតិកម្មទៅនឹងមុខមនុស្ស និងកាយវិការដោយដៃនៅក្នុងគម្រោ ងមួយដើម្បីរកវិធីល្អប្រសើរជាងមុ ន ដើម្បីទទួលបានទំនាក់ទំនងជាមួយនឹ ង drone ។ ឧបករណ៍ហោះមានកង្ហារដែលធ្វើចលនា យឺត ងាយស្រួលទាក់ទងបន្ថែមទៀត យោងតាមអ្នកស្រាវជ្រាវ ហើយអាចមានថ្ងៃណាវាយកទីកន្លែងនៃ store greeters ឬ ពត៌មាន kiosks ។ លោក Fumin Zhang ជាអ្នកដឹកនាំគម្រោងនេះបានឱ្យនិ យាយថា ” ស្រមៃមើល blimps ជាឧបករណ៍ហោះមានកង្ហារមួយដែលស្វា គមន៍អ្នកនៅផ្នែកខាងមុខ hardware store ដែលបានត្រៀមខ្លួនរួចរាល់ហើយដើម្ បីផ្តល់ជំនួយ “។ មនុស្សមានភាពវៃឆ្លាតក្នុងការចំ ណាំ និង ចងចាំមុខមនុស្សបានល្អ ដូច្នេះ drone swarms ក៏អាចធ្វើបានដូចគ្នាដែរ។ ហើយប្រសិនបើអ្នកមានបញ្ហាត្រូវកា រជំនួយ ពេលនោះ drone ប្រភេទនេះនឹងសួរអ្នក បន្ទាប់មកនាំអ្នកទៅកាន់ច្រកត្រឹ មត្រូវ ហើយហោះពីលើហ្វូងមនុស្សនិងរកផ្លូ វចេញពីនេះ ។ វាពិតជាអស្ចារ្យណាស់ បើសិនជា drone swarms នេះងាយស្រួលក្នុងការប្រើប្រាស់ នោះវានឹងទទួលបានការគាំទ្រខ្លាំ ងពីបណ្ដាមនុស្សដែលត្រូវការ drone ប្រភេទនេះ ជាចាំបាច់ ៕ ហេង លក្ខិណា