ភ្នំពេញ ៖ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកលពិសពុល ការប៉ុនប៉ង បំផ្លិចបំផ្លាញ ឬធ្វើអោយរាំងស្ទះដល់ដំណើរការ រៀបចំការបោះឆ្នោតតាមគ្រប់រូបភាព ធានា បាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត ផ្តល់នូវសេវាសន្តិសុខ ដោយស្មើភាពគ្នា ចំពោះមុខច្បាប់ សម្រាប់រាជធានីភ្នំពេញគឺ គណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុប ៨៥៧៣ (ប្រាំបីពាន់ប្រាំរយចិតសិបបី) នាក់ សម្រាប់ កិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណះគ្រប់ដំណាក់កាលនៃការរៀបចំ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ។
នេះបើយោងតាមការលើកឡើងរបស់ លោក នាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែឧសភានេះ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិ វង្ស អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ ។
ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅរាជធានីភ្នំពេញ គឺក្នុងគោលបំណងនិងសំណូមពរ
ទី១- សំដៅទប់ស្កាត់រាល់អំពើភេរវកម្ម ការធ្វើវិទ្ធង្សនា សេដ្ឋកិច្ច វិច្ឆេតកម្មនិងបង្កចលាចល នយោបាយផ្សេងៗមិនអោយកើតមាននៅក្នុងរាជធានីភ្នំពេញ ព្រមទាំងកាត់បន្ថយបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទអោយថយចុះក្នុងកម្រិតមួយទាបបំផុត ដើម្បីធានាអោយមានស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណះចាប់ពីពេលនេះរហូតដល់ ដំណើរការបោះឆ្នោតចប់ជាស្ថាពរ ។
ទី២- ការពារអោយ និងការប្រកាសលទ្ធផលបោះឆ្នោត សុវត្ថិភាពទាំងស្រុងជូនឥស្សរជននយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការ ណ៍ជាតិ អន្តរជាតិ មន្រ្តីរៀបចំការបោះឆ្នោត អ្នកមានសិទ្ធិបោះឆ្នោត ទីស្នាក់ការគណបក្ស នយោបាយ ទីតាំងឃោសនាបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ។
និងទី៣- គ្រប់កងកម្លាំងដែលត្រូវបានចាត់តាំងអោយបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះ ឆ្នោត និងចូលរួមយុទ្ធនាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណះក្នុងរាជធានី ភ្នំពេញ ត្រូវលះបង់អស់កម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំពេញមុខងារសាធារ ណះអោយបានល្អ គោរពប្រតិបត្តិច្បាប់ បទបញ្ជានិងនីតិវិធីរបស់គណះកម្មាធិការរៀបចំការ បោះឆ្នោត (គជប) ព្រមទាំងក្រមសីលធម៌ ធ្វើជាមូលដ្ឋានក្នុងកិច្ចសហការល្អជាមួយអាជ្ញាធរ ដែនដី គណះកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រុមអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ គ្រប់គណបក្សនយោបាយសំដៅបង្កបរិយាកាសកក់ក្តៅដល់ការរៀបចំការបោះ ឆ្នោតប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សេរី យុត្តិធម៌ត្រឹមត្រូវនិងអាចទទួលយកបាន។
សូមជំរាបផងដែរថា នៅរាជធានីភ្នំពេញប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងដែលបានចូល រួមចុះឈ្មោះបោះឆ្នោតមានចំនួន ៨៤៩ ២១៤នាក់ (ប៉ែតសិបបួនម៉ឺនប្រាំបួនពាន់ពីររយដប់បួន ) មាន២០៨០ការិយាល័យបោះឆ្នោត លើ២៧២ទីតាំង។
តាមច្បាប់របស់គណះកម្មាធិការរៀបចំការបោះឆ្នោតបានអនុញ្ញាតអោយគណះបក្ស នយោបាយទាំងអស់អាចចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាការរកសំឡេងគាំទ្រតាមគោលនយោបាយបក្សនិមួយៗ ចាប់ពីថ្ងៃ ទី២០ខែឧសភា ២០១៧ រហូត ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា គណបក្សនយោបាយចូលរួមប្រកួតប្រជែងមានចំនួន១២ រួមមាន ១ គណបក្សប្រជាជនកម្ពុជា ២ គណបក្សសង្គ្រោះជាតិ ៣ គណបក្សហ្វ៊ុនស៊ិនប៉ិច ៤ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៥ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៦ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ៧ គណបក្សខ្មែររួបរួមជាតិ ៨ គណបក្សសញ្ជាតិកម្ពុជា ៩ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១០ គណបក្សយុវជនកម្ពុជា ១១ គណបក្សអំណាច ខ្មែរ ១២ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៕ ដោយ៖ សំរិត
...