លោកសុខ ពេញវុធ ដាក់ផែនការឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវសំបុកមាន់ និងបញ្ហាលូស្ទះ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្ទាប់ពីមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងរដូវវស្សាដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ បានដាក់ផែនការ ឲ្យការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវសំបុកមាន់ និងបញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោងជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ធានាដោះស្រាយរំដោះបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឲ្យមានប្រសិទ្ធភាពខ្ពស់ ។

លោកអភិបាលខណ្ឌដូនពេញបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះក្នុងពេលបើកកិច្ចប្រជុំបន្ទាន់ ជាមួយការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលើរបៀបវារៈចំនួន២គឺ១-ពិនិត្យគម្រោងស្តារលូ ជួសជុលផ្លូវសំបុកមាន់ក្នុងបណ្តាសង្កាត់ទាំង១១,២-ពិនិត្យទីតាំងភូមិសាស្ត្រសហគមន៍ក្រីក្រទាំងអស់ដែលជាប់សារាចរ០៣ របស់រាជរដ្ឋាភិបាល ក្នុងខណ្ឌដូនពេញ។

លោកសុខ ពេញវុធ បន្តទៀតថាដើម្បីទប់ស្កាត់និងកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ។ម្យ៉ាងវិញទៀត គឺត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវសំបុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និង សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។

ជាមួយគ្នានោះដែរលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញក៏បានស្នើជម្រុញឲ្យអង្គភាពលទ្ធកម្មខណ្ឌ ពន្លឿនការងារឲ្យបានរហ័ស ដើម្បីធានាការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា ពិសេសឲ្យបានរួចរាល់មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះផងដែរ ៕  ស តារា

...

d37315b1-9d5d-4b3f-98b4-7f00804913f4 745adc1c-ada2-41f7-ba80-445daa6979a4 b5bfeb33-1370-4b1b-8aeb-07651ca8af72 01cbe813-2c3e-433b-b27e-d492d97eae85

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print