ច្រកអន្តរជាតិអូរស្មាច់ ជាច្រកនាំធ្យូងចេញទៅប្រទេសថៃដោយខុសច្បាប់ មិនមានអាជ្ញាធរសមត្ថកិច្ចធ្វើការបង្ក្រាប

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ច្រកអន្តរជាតិអូរស្មាច់ត្រូវបានគេសង្កេតឃើញថា មានការនាំធ្យូងចូលទៅប្រទេសថៃ ដោយខុសច្បាប់ មិនមានសមត្ថកិច្ចជំនាញឫអជ្ញាធរធ្វើការបង្ក្រាបឫមានវិធានការទប់ស្កាត់នោះទេ។ទោះជាកន្លងមកមានប្រពន្ធ័ផ្សព្វ ផ្សាយចុះផ្សាយនូវករណីនេះជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែហាក់គ្មានប្រសិទ្ធិភាពទាល់តែសោះ ដែលករណីនេះត្រូវគេសង្សយ័ថា ឈ្មួញរកសុីធ្យូងបានយកលុយបិតមាត់មន្ត្រីជំនាញនិងអាជ្ញាធរអស់ហើយ។

សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបាននិយាយអោយដឹងថា រៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តដឹកធ្យូងចំនួន៣គ្រឿងដោយក្នុងនោះមានរថយន្តប្រភេទកូរ៉េ២គ្រឿងនិងរថយន្តកែឆ្នៃ១គ្រឿង បានដឹកធ្យូងចេញពីភូមិសាស្ត្រឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាបឆ្លងកាត់ស្រុកអន្លង់វែង ក្រុងសំរោង ខេត្តឧត្តរមានជយ័ ហើយពេលខ្លះដឹកពីស្រុកបន្ទាយអំពិល ឆ្ពោះទៅច្រកអន្តរជាតិអូរស្មាច់ យកទៅស្តុបទុកនិងលើកដាក់លើរថយន្តសណ្តោងរបស់ថៃ ហើយដឹកចូលប្រទេសថៃតែម្តង។

ប្រភពបានបន្តថា រថយន្តដឹកធ្យូងនេះ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ដោយគេមានខ្នងក្រាស់ជាមន្ត្រីនៅខេត្តឧត្តរមានជយ័នៅពីក្រោយ ហើយម្យាងទៀតគេបានបង់លុយអោយសមត្ថកិច្ចតាមដងផ្លូវរួចហើយដែរ។ថៅកែធ្យូងរូបនេះត្រូវបានគេស្គាល់ឈ្មោះ ចែធំនៅអូរស្មាច់ ដែលឈ្មោះចែធំនេះត្រូវបានគេល្បីឈ្មោះយូររឿងនាំធ្យូងចូលប្រទេសថៃខុសច្បាប់នេះ។

ពាក់ពន្ធ័និងបញ្ហានេះលោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទគួរពិនិត្យមើលផង បើនៅតែបណ្តែតបណ្តោយទៀតព្រៃឈើដែលនៅសេសសល់តិចតួចនៅខេតកតឧត្តរមានជយ័រងការបំផ្លិចបំផ្លាញហិនហោចមិនខាន ៕ ប៉ែន នួន

IMG-20170516-WA0045 IMG-20170516-WA0046 IMG-20170516-WA0047

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print