ភ្នំពេញ ៖ នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចចាប់យកថ្នាំពេទ្យដែលបង្ក្រាបនៅរាជធានីភ្នំពេញយកមករក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន។
ថ្នាំពេទ្យទាំងនេះបង្ក្រាបចាប់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានមានចំនួន២ឡានកូរ៉េ ដោយថ្នាំពេទ្យនិងឡេទាំងនេះផងដែរ ត្រូវឈ្មួញនាំមកពីប្រទេសវៀតណាម តាមរយះការក្លែងម៉ាក និងយកឈ្មោះក្រុមហ៊ុនស្របច្បាប់ជាការបន្លំ ។
ការបង្ក្រាបនេះសមត្ថកិច្ចក៏ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់យកមកសួរនាំនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃតាមនីតិវិធី ៕ ដោយ៖ សុខ ខេមរា
...