ភ្នំពេញ ៖ កាលពីព្រឹកម៉ោង១០ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារកាកបាទក្រហមកម្ពុជាផ្សារអូរឬស្សី រួមជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង អនុសាសាកាកកាទក្រហមកម្ពុជាខណ្ឌ៧មករា បានចុះសួរសុខទុក្ខ និងនាំយកបច្ច័យជូនដល់ក្រុមគ្រួសារសពលោក គង់ ហន ។
បច្ច័យនាំយកទៅប្រគល់ជូនក្រុមគ្រួសារសពលោក គង់ ហន រួមមាន ៖ លុយ1.400.000 រៀល (មួយលានបួនសែនរៀល) និង សារ៉ុងចំនួន៥ ។ លោក គង់ ហន ជាសន្តិសុខប្រចាំផ្សារអូរឬស្សី និង ជាសមាជិកមូលនិធិសហសង្គ្រោះ ។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារទាំង៣ ក៏បានប្រសិទ្ធពរជូនដល់ក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក គង់ ហន សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ ស រស្មី
...