ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរដោយក្បួនរថយន្ត របស់អ្នកដង្ហែរ សម្ដេចក្រុមព្រះ បានធ្លាក់ចូលស្រែ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯព្រះទីនាំង សម្ដេចក្រុមព្រះ បានទៅផុតហើយ គ្រោះថ្នាក់រថយន្តនេះ ពុំបណ្ដាលឲ្យរបួស និងស្លាប់មនុស្សនោះទេ។
រថយន្តដែល ជួបគ្រោះថ្នាក់ ចរាចរណ៍ គឺឡុចស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J 9055 គឺជារបស់លោក ឆឹង ចំរើន អនុប្រធាន គណបក្ស ហ៊្វុនស៊ិនប៊ិច។
សូមរំលឹកថា ក្បួនរថយន្តដង្ហែរ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាននគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលគ្រោងនឹងចុះទៅជួប សំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ។ ហេតុការណ៍នេះបង្កឡើងដោយរថយន្តដឹកដី បើកចេញពីផ្លូវ មិនប្រុងប្រយ័ត្ន ជ្រុលទៅបុក រថយន្ត ក្បួនសម្ដេចក្រុមព្រះ ធ្លាក់ចូលក្នុងស្រែ៕
...
ដោយ៖ សហការី