ឈ្មួញឈើដ៍ធំល្បីឈ្មោះដុះស្លែម្នាក់ លួចដឹកឈើប្រណីតខុសច្បាប់ បង្កប់បន្លំធ្វើជារថយន្តដឹកភ្ញៀវចេញជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឈើប្រណិតប្រភេទធ្នង់រាប់រយពាន់សន្លឹក ជាច្រើនម៉ែត្រគូបគរទុកនឹងរថយន្ត៣គ្រឿងផ្ទុកសុទ្ធតែឈើប្រណិត បំរ៉ុងដឹកចេញទាំងថ្ងៃនឹងមួយគ្រឿងទៀត រត់ការមើលផ្លូវនឹងដឹកជញ្ចូនពីរកន្លែងផ្សេងៗ យកមកស្ទុបទុកនឹងដឹកចេញបន្ត តែត្រូវបានបែកធ្លាយដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចេញបញ្ចាឲ្យកំលាំងសមត្ថកិច្ចចំរុះលោមព័ទ្ធស្ទាក់ឃាត់ ទាន់ពេលវេលានៅក្នុងភូមិគ្រឹះ ដែលគេដឹងថាជាកម្មសិទ្ធរបស់លោកឧកញ៉្ញាថៃ ឋិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង កាលវេលាម៉ោង៨.៣០នាទីព្រឹក ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៧។

តាមប្រភពពីរប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថាៈ ផ្ទះដែលមានរបងថ្មព័ទ្ធជុំវិញនោះគឺជាភូមិគ្រឹះ របស់លោកឧកញ៉្ញាថៃ ហើយគេសង្គេតឃើញមានម៉ូតូដឹកឈើចេញចូលនឹងរថយន្តសាំងយ៉ុង ចេញចូលមិនសូវដាច់នោះទេ ប្រភពដ៍ដែលបានបន្តទៀតថាៈ ផ្ទះស្តុបឈើនឹងរកស៉ីដឹកឈើខុសច្បាប់ខាងលើនោះ មិនមែនទើបតែរកនោះទេគឺរាប់ឆ្នាំមកហើយ។ ហើយម្យ៉ាងវិញទៀតមានសំឡេងរំខានចេញពីរក្នុងផ្ទះ ខាងលើនោះជារៀងរាល់ថ្ងៃនឹងយប់ ធ្វើឲ្យបៈពាល់ដល់អ្នករស់នៅជិតខាងជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានសមត្ថកិច្ចណាមកបង្ក្រាបនោះទេ ។

ជុំវិញរឿងនេះលោកសុខ ស៉ីដា នាយរងផ្នែករដ្ឋបាលព្រៃឈើក្រុង បានឲ្យដឹងថាៈក្នុងការបង្ក្រាបទីតាំងស្តុបឈើប្រណិតនឹងឃាត់រថយន្ត ចំនួនបួនគ្រឿងបំរ៉ុងដឹកចេញត្រូវបាន លោកគឹម ហ៊ុងសាន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបទាន់ពេលវេលា ។

តាមការឆ្លើយសារភាពអ្នកមើលការខុសត្រូវទីតាំងផ្ទះស្តុបឈើខាងលើ ឈ្មោះស្រឹត សារឹទ្ធ គាត់ថា ផ្ទះនេះជាផ្ទះរបស់លោកឧកញ៉្ញាថៃ ខ្លួនគ្រាន់តែជាអ្នកតំណាងឲ្យម្ចាស់ផ្ទះ មើលការខុសត្រូវឲ្យឧកញ៉្ញាតែប៉ុណ្ណោះ ចំណែកឧកញ៉្ញានោះគាត់មិននៅទេ ។

លោកបន្តទៀតថា ឈើដែលបង្ក្រាបបានខាងលើនៅមិនទាន់រាប់ដឹងចំនួននៅឡើយទេ កំពង់ធ្វើការដឹកជញ្ចូននឹងរថយន្តបួនគ្រឿងត្រូវបានយកមករក្សាទុក្ខនៅរដ្ឋបាលព្រៃឈើខេត្ត។ ចំណែកម្ចាស់ផ្ទះស្តុបឈើរួមនឹងម្ចាស់ឈើរកស៉ីខុសច្បាប់ គ្មានការអនុញ្ញាត្តិនឹងម្ចាស់រថយន្តត្រូវទុករងចាំ រយៈពេលមួយខែដើម្បីឲ្យម្ចាស់ចូលខ្លួន មកដោះស្រាយតាមមាត្រា៩៦ បើមិនដូច្នេះទេនឹងកសាងសំណុំរឿង បញ្ចូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ដោយ ៖ មាស សុផាត 

...

3d961641-96fd-40ad-acd0-88249f828d1f 113fd2c7-fb3f-4516-94aa-231648a440a1 40170dcc-a757-4457-8743-ba7e27cf08b0 7890584a-8b83-47d8-8e0b-8016095f6312 5b40c8d9-c42c-4eec-8043-a5e4fdfc83b6 f5f62863-bc3c-4ebb-939e-08d2dcfee785 d75af814-ecf5-4409-ab35-65f088e8d84f b7d1c7b5-7ab0-4ef9-8612-60fa76b231c9 b5cbc848-1f14-480e-ace1-c059bdcfa2d0 a825aefe-01b1-4078-addc-3a6a921ef757

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print