ស្រីស្រស់ជិះម៉ូតូប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ដួលបែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្អាតម្នាក់ជិះម៉ូតូឡើងលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលចង្កូតទៅប៉ះនិងបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបែកក្បាលសន្លប់ស្ដូកស្ដឹងនៅកន្លែង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FW.8566 បានជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅ ត្បួងទៅជើង ហើយជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ខណៈដល់ពាក់កណ្ដាលស្ពានដែលផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលនិងថ្មហូរឈាមសម្លប់ស្ដូកស្ដឹងនៅនិងកន្លែងតែម្ដងចំណែកឯម៉ូតូ ខូចខាតបន្តិចបន្ទួច ។

ក្រោយពេលកើតហេតុ នារីរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន សួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយឡែកម៉ូតូក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ រងចាំម្ចាស់ចូលទៅដោះស្រាយតាមក្រោយ  ៕  ដោយ ៖ ភារ៉ា ដង្កោ

...

005 002 001 004 003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print