ភ្នំពេញ ៖ ដំណឹងស្នេហ៍លែងលះប្តី របស់តារាសម្តែង មាស សម្ផស្ស បានផ្ទុះឡើងកាលពីជាងមួយខែមុននេះ ប៉ុន្តែស្ងាត់ៗលេច ចេញដំណឹងនៃការផ្សះផ្សារគ្នាវិញ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានចេញមុខច្រើនចោលដំណឹងវិលរកអតីតស្វាមីនេះ។
កន្លងមកតារាសម្ដែងនាង មាស សម្ផស្ស ធ្លាប់បង្ហើបប្រាប់អ្នកគាំទ្រថា នឹងចូលរោងការក្នុងឆ្នាំ២០១៧ នេះជាមួយអាណិកជនខ្មែរនៅអាមេរិកគឺលោក លុយ វីលៀម ដែលនាងបានចុះសំបុត្រអាពាហ៍ពាហ៍ ក្លាយជាប្ដីប្រពន្ធរួចហើយកាលពីពេលថ្មីៗកន្លងទៅ។ យ៉ាងណាក្ដីរំពឹងប្រែជារលាយសូន្យទៅវិញ ក្រោយពីនាងដឹងរឿងអតីតស្វាមីលួចទាក់ទងស្រីផ្សេងៗជាច្រើនទៀត រហូតទ្រាំលែងបាន សម្រេចដាក់ពាក្យប្ដឹងលែងលះនាពេលនេះ ។ ចំណងស្នេហ៍មានអេតាស៊ីវិលរបស់មាស សម្ផស្សបានដើរដល់ផ្លូវទាល់ហើយកាលពីពេលកន្លងទៅគ្រាដែលភាគីខាងស្រីចោទថា ប្តីនាងបានលួចទាក់ទងជាមួួស្រីផ្សេងជាច្រើននាក់រហូតនាងដាច់ចិត្តទម្លាយនិងដាកពាក្យបណ្តឹងលែងលះ។ តារាសម្ដែងនាង មាស សម្ផស្ស បាននិយាយថា នាងពិតល្ងង់ខ្លាំងណាស់ ប្រសិនបើព្រមទទួលការត្រូវរូវគ្នាឡើងវិញជាមួយអតីតស្វាមីគឺលោក លុយ វីលៀម ដែលជាអណិកជនខ្មែរនៅអាមេរិក។
ការលើកឡើងដូច្នេះ បន្ទាប់ពីអ្នកនាងឆ្អែតចិត្តជាមួយអតីតស្វាមីដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ ប៉ុន្តែមិនទាន់ រៀបការ ហើយអតីតស្វាមីរូបនេះបានលួចទាក់ទងស្រីផ្សេងជាច្រើននាក់រហូតដល់នាងទ្រាំលែងបានសម្រេចដាក់ពាក្យប្ដឹងសុំលែងលះ។
មាស សម្ផស្ស បញ្ជាក់ថា នាងឆ្អែតចិត្តហើយចំពោះទង្វើគាត់(អតីតស្វាមី)ធ្វើដាក់នាង ហើយ នាងនឹងឡើងតុលាការចុងក្រោយនាពេលឆាប់ៗ ដើម្បីធ្វើយ៉ាងណាឱ្យរឿងនេះដាច់ស្រលះ ដោយមិនចង់ទុកនៅយូរបន្តទៀតឡើយ។ តារាសម្ដែងរូបនេះលើកឡើងថា រឿងនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការងារសិល្បៈរបស់ខ្លួន ដែលកំពុងមមាញឹកនាពេលបច្ចុប្បន្ន។ នាងចង់ពង្រឹងការងារសិល្បៈឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបំភ្លេចរឿងអតីតកាលដែលបានកើតឡើង។ នាងបានអះអាងថា មានតែអាជីពជាអ្នកសិល្បៈទេ ទើបធ្វើឱ្យនាងអាចបំភ្លេចរឿងស្នេហានេះបាន ៕ វឌ្ឍនា