កម្មករសំណង់ម្នាក់បានធ្លាក់ពីលើអាគារកំពុងសាងសងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ម្នាក់រអិលជើងធ្លាក់ពីលើកាំជណ្ដើរបណ្ដាលឲ្យធ្លាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ២៤០សង្កាត់ចតុមុខខណ្ឌដូនពេញ ។

ជនរងគ្រោះខាងលើមានឈ្មោះ ម៉េង អាយុ ២២ ឆ្នាំមុនរបរកម្មករសំណង់ខាងលើ ហើយស្នាក់នៅកន្លែងកេីត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយនិងមិត្តភក្ដិបានអង្គុយផឹកស៊ីជុំគ្នានៅជាន់ខាងក្រោម ស្រាប់តែភ្លាមៗនោះជនរងគ្រោះបានឡេីងទៅជាន់ខាងលេី ដោយសារតែអាគាទេីបនិង សាងសង់មិនទាន់មានប្រពន្ធ័ភ្លេីងត្រឹម ដោយក្នុងស្ថានភាពងងឹត ខណៈនោះជនរងគ្រោះទំនងជាជាន់ជណ្ដេីរខុសបានរអិលធ្លាក់ចុះមកក្រោមដែលមានកំពស់ប្រហែសជា៤ ទៅ ៥ម៉ែត្របណ្ដាលអោររងរបួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗ មិត្ដភក្តរបស់ជនរងគ្រោះបានហៅរថយន្ដសង្គ្រោះបន្ទាន់មកយកជនរងគ្រោះ ដេីម្បីបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រដើម្បីជួយសង្គ្រោះភ្លាមៗ  ៕ ស តារា

...

02f28acb-9169-4e36-943a-95a6be2b5059 7c3a6ad9-a4b8-4473-ab73-c819875df2f3 66e86c82-9489-4d7e-ac69-b35ce7143509

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print