សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនជាតិបារាំងម្នាក់​ ពាក់ព័ន្ធនិអគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារនិងអន្តរាគមន៍និងកំលាំងការិយាល័យការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ប្រភេទកញ្ឆាក្រៀម)នៅ ចំនុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

តាមប្រភពពត័មានពីសមត្ថកិច្ច បានអោយដឹងថា  បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ០១:ឈ្មោះ  Michael Bernard ភេទប្រុសជនជាតិបារាំង អាយុ៣៧ឆ្នាំ មុខរបរគណនេយ្យ ទីលំនៅ ទីក្រុងប៉ារីសប្រទេសបារាំង  (រក្សាទុក និងប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន)  ដកហូត: កញ្ឆាក្រៀមចំនួន០១កញ្ចប់ទំងន់០,៧១ក្រាមថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែន ចំនួន០១ក្បាល។

ក្រោយពេលឃាតខ្លួនបានបញ្ចូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ធ្វើកំណត់ហេតុ រួចបញ្ចូន ទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាច ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ៕   ប៊ុន រិទ្ធី 

...

photo_2017-05-17_12-15-54 photo_2017-05-17_12-15-58 photo_2017-05-17_12-16-03

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print