ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងខណៈកំពុងដេកលើអង្រឹងក្រោមម្លប់ឈើមុខផ្ទះ ត្រូវបានរថយន្តនីសាន់សណ្តោងរឺម៉កដឹកទឹកសុទ្ធរ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុក។ករណីនេះកើតឡើងកាលពីវេលាម៉ោង១.៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។
លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចណ៍ស្រុកត្រពាំងប្រាសាទបានអោយដឹងថា រថយន្តដែលបង្ករគ្រោះថ្នាក់ ជាប្រភេទរថយន្តនីសាន់ព៌ណស អត់ស្លាកលេខ សណ្តោងរឺម៉កពិក្រោយដឹកទឹកសុទ្ធលក់ អ្នកបើកបរឈ្មោះ អូន មករា ភេទប្រុស អាយុ19ឆ្នាំ មានទិលំនៅភូមិ-ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែកស្ត្រីរងគ្រោះឈ្មោះ សុន ម៉ៅ ភេទស្រី អាយុ23ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមអ្នកឃើញហេតុកាណ៍បានអោយដឹងថា មុនពេលកើតហេតុរថយន្តខាងលើបានបើកតាមផ្លូវជាតិដឹកទឹកសុទ្ធលក់ធម្មតា លុះដល់កន្លែងកើតហេតុដោយផ្លូវមានសភាពទឹករលកហើយរថយន្តបើកលឿនផង បណ្តាលអោយរថយន្តហើបកង់មុខហើយធ្លាក់មកវិញក៍បានភ្លៀវចង្កូតធ្លាក់ប្រឡាយនិងបន្តរជ្រុលទៅបុកជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមម្លប់ឈើមុខផ្ទះបណ្តាលអោយរបួសធ្ងន់ ចំណែករថយន្តនិងរឺម៉កបានក្រឡាប់ផ្ងារជើង ។ ក្រោយកើតហេតុអ្នកាកបើកបរបានរត់គេចខ្លួនបាត់ ចំណែកស្ត្រីរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៍បានស្លាប់តែម្តង ។ បន្ទាប់ពីរវាស់វែងរួចសមត្ថកិច្ចបានយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕ ប៉ែន នួន
...