សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ឆក់ខ្សែក ១តម្លឹងនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត័រដ្ឋបាលសហការជាមួយអធិការនគរបាលស្រុកស្ទាក់ចាប់បានខណះដែលធ្វើសកម្មភាពឆក់ខ្សែករមាស១តម្លឹងរបស់ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៧ នៅចំណុចភូមិកោះក្បានកណ្តាលឃុំសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចស្រុកបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះ ភឿក ចាន់រ៉ាអាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទាខេត្តស្វាយរៀង។
យោងតាមអ្នកភូមិបានអោយដឹងថាមុនពេលកើតហេតុមានជនសង្ស័យម្នាក់បានជិះម៉ូតូកញ្ចាស់មួយគ្រឿងពណ៏ក្រហមខណះនោះស្រាប់តែឃើញជនសង្ស័យបានឆក់ខ្សែករពីស្ត្រីម្នាក់មិនស្គាល់ឈ្មោះបានសម្រេចហើយក៏បានជិះគេចខ្លួនពីលិចទៅកើតខណះជនរងគ្រោះបានស្រែកចោរផ្អើលអ្នកភូមិនិងសមត្ថកិច្ចនាំគ្នាដេញចាប់ផផាត់ផផីងទំរាំចាប់បានប្រមាណជិតកន្លះម៉ោងរួចនាំខ្លួនមកនគរបាលប៉ុស្តិ៍មកសាកសួរបន្ថែមបន្តទៀត។
សមត្ថកិច្ចបញ្ជាក់ថារហូតមកដល់រសៀលនេះខ្សែករមាសទម្ងន់១តម្លឹងត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយស្ត្រីរងគ្រោះវិញផងដែ៕
IMG_20170517_114517 IMG_20170517_114509


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print