ឃ្មឹម សុំចូលសិល្បៈវិញ ក្រោយផ្ញើសារសុំទោសនាយហុងដា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយលេចចេញរឿងរ៉ាវជីវិតជូចត់ដែលមិននឹកស្មានដល់របស់ក្រុមគ្រួសារនាយហុង ធ្វើឲ្យកក្រើកអស់មហាជន អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប បានផ្ញើសារសុំទោសទៅកាន់អតីតស្វាមី រឿងចោទនាយហុងដាថាជាមនុស្សញៀនល្បែង និងស្រីនោះ។ នាងក៏ស្នើដល់ក្រុមកំប្លែងផ្សេងៗបើកឱកាសឲ្យនាងចូលរួមសម្តែងជាថ្មីដើម្បីមានឱកាសស្វែងរកពន្លឺជីវិតឡើងវិញ។

ការលើកដៃសំពះសុំទោសប្តី និងសុំវិលរកអាជីពសិល្បៈវិញនេះបានបធ្វើឡើងគ្រាដែលនាងបានទៅទទួលអំណោយពីសមាគមមិត្តសិល្បៈជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី១៧ខែឧសភានេះនៅភោជនីយដ្ឋានបាយ័នបឹងស្នោ។ ថ្លែងសុំទោសនាយហុង ដាដោយទឹកមុខស្រងូតស្រងាត់និងលើកដៃសំពះ ឃ្មឹបបានថ្លែងថានាងពិតជាសុំទោសដោយសុទ្ធចិត្ត ចំពោះលោកហុង ដា ដែលបានចោទប្រកាន់ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ។ នាងលើកឡើងថាជាការនិយាយដោយមិនបានគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតដល់អារម្មណ៍នាយហុងដាដែលកំពុងមានទុក្ខធ្ងន់នោះ។ នាងរំពឹងថាពាក្យសុំទោសនេះនឹងបានលឺដល់អតីតស្វាមីនិងលើកលែងទោសចំពោះរូបនាង។ តារាស្រីដែលបាត់មុខពីសិល្បៈជាង៧ឆ្នាំរូបនេះបញ្ជាក់ថា នាងសុំរាប់អាន ជាមួយនាយហុង ដា ទុកជាបងប្អូនចុះ ។

ក្រៅពីពោលពាក្យសុំទោស ឃ្មឹប ក៏អំពាវនាវឲ្យបណ្តាក្រុមកំប្លែង និងស្ថានីយទូរទស្សន៍ក្នុងស្រុកនានាមេត្តា្ផផ្តល់ឱកាសជាថ្មីដល់នាងដើម្បីចូលរួមសម្តែងច្រៀងនិងកំប្លែងជាថ្មីដើម្បី យកថវិកាចិញ្ចឹមជីវិតនិងបន្តរស់នៅបានមើលមុខកូនប្រុសក្នុងពន្ធនាគារបានញឹកញាប់។ នាងក៏សន្យានឹងតស៊ូខិតខំបម្រើការងារសិល្បៈបន្តមិនធ្វើឲ្យសប្បុរសជន និងមហាជនអស់សង្ឃឹមនោះទេ។ នាងរំពឹងថាអតីតស្វាមីនឹងលើកលែងទោសកំហុសសម្រាប់នាង ហើយក៏រំពឹងថានឹងមានឱកាសឡើងឆាកសម្តែងជាថ្មីដែរ៕ វឌ្ឍនា

...

18575389_1843487572638411_746083195_o 18555101_1843487762638392_1340197718_n 18596440_1843487782638390_1503065306_o 18519350_1843487849305050_336758941_o 18519149_1843487809305054_1748781904_o 18519124_1843487829305052_240917566_o 18552748_1843487869305048_357919262_o 18575121_1843487705971731_278677763_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print