ភ្នំពេញះ កម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនយុវជន២នាក់រួមនឹងកាំបិតតាំតោ ដំុថ្ម ដែកទិបកាលវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុច ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អ្នកបើកម៉ូតូមានឈ្មោះ ភាព ម៉េចគ្រុយ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរសិស្សវិទ្យល័យទួលទំពូងថ្នាក់ទី១២Fស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កអង្គុយខាងក្រោយមានឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាសិស្សវិទ្យាល័យទួលទំពូងថ្នាក់ទី១២Fស្នាក់នៅផ្ទះជួលជាមួយគ្នាហើយចំពោះមុខសមត្ថកិច្ចជនសង្ស័យមិនសារភាពថាដុំថ្ម៤ដុំនិងកាំបិតតាំតោនិងដុំថ្ម ដែកមិនមែនជារបស់ខ្លួនទេតែកាតាបគឺរបស់ខ្លួនមែនហើយខ្លួនមិនដឹងថាសមត្ថកិច្ចចាប់ខុសរឿងអ្វីទេ ។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនកំពុងល្បាតក្នុងភូមិសាស្រ្តហើយមកដល់ចំណុចមុខមជ្ឃមណ្ឌលកំសានរ៉កប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូ៣គ្រឿងដោយយុវជន២នាក់ជិះម៉ូតូមួយគ្រឿងមា៉កស្គុបពីពណ៍សពាក់ស្លាកលេខភ្នំពេញ១BD. ៣០៥៩ រួមមានកាំបិតតាំតោ ដំុថ្ម ដែកទិប ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនដេញតាមពីក្រោយរហូតដល់ចំណុចកើតហេតុខាងលើក៏បានឃាត់សាកសួរនាំនិងឆែកឆេរត្រួតពិនិត្យក៏រកឃើញកាំបិតតាំតោ ដំុថ្ម ដែកទិប នៅជាប់ខ្លួនផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕